ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជិត​៤០០​នាក់ ហ្វឹកហាត់​ក្បាច់​គុណ​ពង្រឹងសមត្ថភាព

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ កងកម្លាំង​នគរបាល​ចំនួន​៣៩០​នាក់ កំពុង​តែ​ទទួល​ការ​បណ្តុះបណ្តាល​ក្បាច់​គុណ និង​ភាសា​បរទេស​សម្រាប់​ការពារ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បាន​ហ្វឹកហាត់​ទាំង​ព្រឹកល្ងាច​។ ក្នុង​នោះ​ក៏​មាន​កង​អន្តរាគមន៍​ពិសេស​ចំនួន​១២០​នាក់ ដែល​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ទាំង​យប់​ថ្ងៃ​ដើម្បី​ចេញ​ប្រតិបត្តិការ ប្រសិនណាបើ​មានការ​ចាំបាច់​ណាមួយ​នោះ​។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្ត​ត្បូងឃ្មុំ ៖ កងកម្លាំង​នគរបាល​ចំនួន​៣៩០​នាក់ កំពុង​តែ​ទទួល​ការ​បណ្តុះបណ្តាល​ក្បាច់​គុណ និង​ភាសា​បរទេស​សម្រាប់​ការពារ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បាន​ហ្វឹកហាត់​ទាំង​ព្រឹកល្ងាច​។ ក្នុង​នោះ​ក៏​មាន​កង​អន្តរាគមន៍​ពិសេស​ចំនួន​១២០​នាក់ ដែល​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ទាំង​យប់​ថ្ងៃ​ដើម្បី​ចេញ​ប្រតិបត្តិការ ប្រសិនណាបើ​មានការ​ចាំបាច់​ណាមួយ​នោះ​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៧​ថា កង​ម្លាំ​ង​នគរបាល​ដែល​កំពុង​តែ​ហាត់​ក្បាច់​គុណ នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មាន​ប្រុស​ស្រី ចំនួន​១២០​នាក់ ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​រយៈពេល​ចំនួន​១៨​ថ្ងៃ ហើយ​នៅ​ពេល​ព្រឹក​មាន​រៀន​ភាសា​អង់គ្លេស​និង​វៀតណាម ទៅ​តាម​ចំណង់​ចំណូលចិត្ត លុះ​ពេល​ល្ងាច​រៀន​ហាត់​ក្បាច់​គុណ​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​រំលឹក​ថា ចាប់តាំងពី​ក្រោយ​ព្រឹត្តិការណ៍​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​១​ស​ប្តា​ហ៍ កងកម្លាំង​អន្តរាគមន៍​ពិសេស​ចំនួន​១២០​នាក់​គឺ​មួយ​ផ្នែក​ធំ​បាន​ចេញ​ការពារ នៅ​មណ្ឌល​(​ម​៣)​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ធ្វើ​យ៉ាងណា​ឲ្យ​មាន​ស្ថិរ​ភាពល្អ​ប្រសើរ​។ ដោយ​មានការ​ណែនាំ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កងកម្លាំង​ត្រូវ​បាន​បន្ថែម​រហូត​ដល់​ទៅ​៣៩០​នាក់ ក្នុង​នោះ​មាននៅ​ស្នងការដ្ឋាន​គ​របាល​ខេត្ត និង​តាម​បណ្តា​អធិការដ្ឋាន​គ​របាល​ស្រុក​-​ក្រុង ក៏​ដូច​ជាវរ​ការពារ​ព្រំដែន​គោក​៦១៥ និង​៦១៧ បាន​បន្ត​ហ្វឹកហាត់​ក្បាច់​គុណ ដើម្បី​ឲ្យ​កងកម្លាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ការពារ​ខ្លួន និង​ចំណេះដឹង​ថែម​ទៀត​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា កងកម្លាំង​នគរបាល​ត្រូវ​បែងចែក​វេន​រៀនសូត្រ​និង​ហាត់​ក្បាច់​គុណ រួម​ជាមួយ​នោះ​រូប​លោក​បាន​ផ្គត់​ផ្គត់​កាត់​សម្លៀក​បំពាក់​ឲ្យ​កងកម្លាំង​អស់​ជាង​១​ម៉ឺន​ដុល្លារ​ផង​ដែរ​។ ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​ធុញទ្រាន់​នោះ គឺ​មានការ​មានការ​បង្ហាត់​ក្បាច់​រាំ​ជា​ក្រុម​ថែម​ទៀត ដោយ​ក្នុង​នោះ​មាន​គ្រូ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មក​ពី​អគ្គស្នងការ​នគរបាល​ជាតិ​។ កន្លង​ទៅ​នេះ​មាន​នគរបាល​ច​រា​រណ៍​ចំនួន​៦៧​នាក់ បាន​មក​រៀនសូត្រ​ពី​ក្បាច់​គុណ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ទប់ទល់​នឹង​អ្នក​ដែល​បំពាន​ច្បាប់​ចរាចរណ៍ ហើយ​មាក់ងាយ​មក​លើ​សមត្ថកិច្ច​នោះ ដូច្នេះ​ត្រូវ​តែ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន និង​ពង្រឹង​ស​ណា្ត​ប់​ធ្នាប់​ឲ្យ​ល្អ​។
សូម​បញ្ជាក់​ថា រាល់ថ្ងៃ​នៅ​មណ្ឌល​(​ម​៣)​ត្រពាំង​ផ្លុ​ង មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន នគរបាលអាវុធហត្ថ និង​ទាហាន​ចំនួន​១៥០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​កន្លែង​ឃុំខ្លួន​លោក កឹ​ម សុខ នោះដោយ​បាន​បែងចែក​វេន​ផ្លាស់​ប្តូរ​គ្នា ដើម្បី​ធានា​ឲ្យ​បាន​ល្អ​ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ស​ង្គម​ហើយនឹង​ទប់ស្កាត់​រាល់​ការ​បង្ក​អ​សន្តិ​ពី​ក្រុម​ណាមួយ​ត្រូវ​តែ​បង្ក្រាប​៕
https://youtu.be/Kw1IXGsmlSw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ