ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក មិនដឹង​មូលហេតុ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ ស្ត្រីជន​ជាតិខ្មែរ​-​ឥ​ស្លា​ម​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​របស់​ខ្លួន ដោយ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺ​គាំងបេះដូង ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ ស្ត្រីជន​ជាតិខ្មែរ​-​ឥ​ស្លា​ម​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​របស់​ខ្លួន ដោយ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺ​គាំងបេះដូង ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ដែល​ស្លាប់​ខាងលើ មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​ទេ ដោយ​ស្លាប់​ក្នុង​សភាព​អាក្រាត​កាយ​ដែល​សង្ស័យ​ថា អាច​គាត់​កំពុង​មុជទឹក​។ ប្រភព​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ គឺ​មានកូន​ប្រុស​ម្នាក់​អាយុ​ប្រហែល​៥​ឆ្នាំ និង​មាន​ប្តី​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ​បន្ត​ទៀត ហើយ​សន្និដ្ឋាន​នេះ គឺ​ជំហាន​ដំបូង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ