ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចំរើន ទៅ​ហើយ​មក​វិញ ក៏​ព្រោះតែ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ លោក ជា ចំរើន អតីត​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព និង​អតីត​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក​ចេញពី​បក្ស​កាន់​អំណាច ពេល​នេះ​បាន​សុំ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ លោក ជា ចំរើន អតីត​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព និង​អតីត​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក​ចេញពី​បក្ស​កាន់​អំណាច ពេល​នេះ​បាន​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូល​មក​រួមរស់​ជាមួយ​គ្នា​វិញ​។ នេះ​បើ​តាម​លិខិត​ដែល​អ្នក​សារព័ត៌​មានបាន​ទទួល​ដែល​ចុះហត្ថលេខា​ដោយ​លោក ជា ចំរើន នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។

សូម​បញ្ជាក់​ថា លោក ជា ចំរើន ធ្លាប់​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្តកណ្តាល អាណត្តិ​ទី​៤​។ បន្ទាប់​ពី​មិន​បាន​ទទួល​ការ​គាំទ្រ​កាលពី​អាណិត្ត​ទី​៥ លោក​បាន​ចាក​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​មានឈ្មោះ​ថា «​គណបក្ស​កម្ពុជា​សេរីភាព​» តែ​មិន​បាន​ប៉ុន្មាន​ផង អ្នកនយោបាយ​រូប​នេះ​បាន​លាឈប់​ពី​តួនាទី​ប្រធាន​បក្ស ហើយ​ក្រោយមក​គណបក្ស «​គណបក្ស​កម្ពុជា​សេរីភាព​» ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​ក្រសួងមហាផ្ទៃ​បាន​លុប​ចេញពី​បញ្ជី​បក្ស​៕

កែសម្រួលដោយ