ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​លាយ​ធ្វើ​ឱ្យ «​ស​លឿន​»​នៅ​តែ​ជា​វិធានការ​ក្ដៅ​របស់​ក្រសួងសុខាភិបាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ទប់ស្កាត់​ការ​ចរាចរណ៍​ឡេ​លាយ «​ធ្វើ​ឱ្យ​ស​លឿន​» ដែល​បង្ក​ផល​ប៉ះពាល់​អ្នក​ប្រើប្រាស់ ក្រសួងសុខាភិបាល​នៅ​តែ​មាន​វិធានការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ការ​ចរាចរណ៍​ឡេ​លាយ «​ធ្វើ​ឱ្យ​ស​លឿន​» ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ជា​ច្រើន​ក្នុងស្រុក​ថា ក្រសួង​នៅ​តែ​បន្ត​ចាត់វិធានការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ការ​ធ្វើ​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ទប់ស្កាត់​ការ​ចរាចរណ៍​ឡេ​លាយ «​ធ្វើ​ឱ្យ​ស​លឿន​» ដែល​បង្ក​ផល​ប៉ះពាល់​អ្នក​ប្រើប្រាស់ ក្រសួងសុខាភិបាល​នៅ​តែ​មាន​វិធានការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ការ​ចរាចរណ៍​ឡេ​លាយ «​ធ្វើ​ឱ្យ​ស​លឿន​» ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ជា​ច្រើន​ក្នុងស្រុក​ថា ក្រសួង​នៅ​តែ​បន្ត​ចាត់វិធានការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ការ​ធ្វើ​ចរាចរណ៍ ឡេ​លាយ​ធ្វើ​ឱ្យ «​ស​» ឆាប់រហ័ស​ទាំងអស់ ទាំង​ផលិតផល​ដែល​បាន​ផលិត​ក្នុងស្រុក និង​ផលិតផល​ដែល​បាន​នាំ​ចូល​ពី​បរទេស​ជា​ច្រើន​ប្រភេទ​។ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ឥត​ឈប់​ឈរ​នៃ​ការ​ផលិត ចែកចាយ ការ​ធ្វើ​ចរាចរណ៍ និង​ការ​នាំ​ចូល​ផលិតផល​ឡេ​លាយ​ធ្វើ​ឲ្យ «​ស្បែក​ស​លឿន​» ដែល​វា​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់ ជា​ពិសេស​នារី​ៗ​។

យុទ្ធនាការ​នេះ ត្រូវ​បាន​ក្រសួងសុខាភិបាល​អះអាង​ថា «​ដើម្បី​ជា​ការ​ធានា​បាន​ថា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ត្រូវ​តែ​ទទួល​បាន​សុវត្ថិភាព​» ចំពោះ​រាល់​ការ​ប្រើប្រាស់​គ្រឿងសម្អាង និង​ផលិតផល​ថែរក្សា​សម្ផស្ស​។ ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ចៀស​ផុត​ពី​ហានិភ័យ​ចំពោះ​សុខភាព និង​ការ​កកើត​ជំងឺ​ផ្សេង​ៗ​នា​ពេល​អនាគត​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ឡេ​លាយ​មិន​មាន​ប្រភព​ច្បាស់លាស់ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ពពួក​ឡេ​លាយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការ​ចុះបញ្ជី​ការ​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ឡេ​លាយ​នេះ​ដែរ តាម​គ្រូពេទ្យ​ឯកទេស​ជំនាញ​រោគ​សើ​ស្បែក​បាន​បញ្ជាក់​ប្រាប់​បណ្តាសារ​ព័ត៌មាន​ឲ្យ​ដឹង​ថា »​ឡេ​លាយ​ផ្សំ​ឡើង​ពី​ល្បាយ​ផ្សេង​ៗ​ជា​ច្រើន​ដែល​នឹង​នាំ​ឲ្យ​ស្បែក​ឆាប់​ស តែ​ស្បែក​នោះ​នឹង​ខូច​ទៅ​វិញ​ហើយនឹង​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នា​ពេល​ខាង​មុខ​»​។ សូម​ជម្រាប​ថា កន្លង​ទៅ​ធ្លាប់​មាន​ស្ត្រី​មួយ​ចំនួន បាន​រង​គ្រោះ​ខូច​ស្បែក​ដោយសារ​ការ​លាប​ឡេ​លាយ​ឲ្យ​ស្បែក​ស និង​ការ​ដែល​ប្រើប្រាស់​ផលិតផល​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​និង​ច្បាប់​អនុ​ញ្ញា​ត្រឹមត្រូវ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ