ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​កើត គេ​យក​ធ្វើ​ជា​កន្លែង​លក់​ខ្សាច់​ហើយ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អតីត​កំពង់ចម្លង​អ្នក​លឿង គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ នៅ​ក្នុង​ចំណោម​ទីតាំង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ដែល​គេ​មិន​ត្រូវ​មើល​រំលង ហើយ​ត្រូវ​តែ​នាំ​គ្នា​ការពារ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ សកម្មភាព​ចម្លង​អ្នកដំណើរ​ឆ្លងទន្លេ​ស្រឡាង​ត្រូវ​បាន​បញ្ចប់ ជំនួស​ដោយ​ស្ពាន​ហ្សឹ​បា​សា​ក៏​ដោយ​។ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អ្នក​លឿង​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល…

ខេត្តព្រៃវែង ៖ អតីត​កំពង់ចម្លង​អ្នក​លឿង គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ នៅ​ក្នុង​ចំណោម​ទីតាំង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ដែល​គេ​មិន​ត្រូវ​មើល​រំលង ហើយ​ត្រូវ​តែ​នាំ​គ្នា​ការពារ បើ​ទោះបីជា​បច្ចុប្បន្ន​នេះ សកម្មភាព​ចម្លង​អ្នកដំណើរ​ឆ្លងទន្លេ​ស្រឡាង​ត្រូវ​បាន​បញ្ចប់ ជំនួស​ដោយ​ស្ពាន​ហ្សឹ​បា​សា​ក៏​ដោយ​។ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អ្នក​លឿង​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល និង​ហួស​ចិត្តជា​ខ្លាំង​នៅ​ពេល​ឃើញ​មាន​គេ​យក​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ គឺ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ធ្វើ​ជា​កន្លែង​លក់​ខ្សាច់ និង​បូម​ខ្សាច់​ពី​ក្នុង​ទន្លេមេគង្គ​ដាក់​លក់​ទៅ​វិញ ដែល​វា​បង្ហាញ​ថា ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទំនង​ត្រូវ​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​ហើយ​មើលទៅ​។

សមត្ថកិច្ច​មូលដ្ឋាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ដែល​យក​ទីតាំង​នេះ​ធ្វើ​ជា​កន្លែង​បូម​ខ្សាច់ និង​លក់​ខ្សាច់​នោះ​មានឈ្មោះ អ៊ូ រតនា ហៅ​ប្រុស ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ដែល​មានផ្ទះ​នៅ​ក្បែ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត​នោះ​តែ​ម្តង​។ ភ្នាក់ងារ​យក​ព​ត៌​មានបាន​ជួប​សម្ភាសន៍​លោក អ៊ូ រតនា ហៅ​ប្រុស ហើយ​លោក​បាន​បកស្រាយ​បញ្ជាក់​ប្រាប់​ថា ការ​បូម​ខ្សាច់ និង​ដាក់​លក់​ខ្សាច់​នៅ​ចំណុច​ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង​នេះ គឺ​លោក​ធ្វើ​ដោយ​ខ្លួនឯង ហើយ​គ្មាន​លិខិតអនុញ្ញាត ឬ​ឯកសារ​ច្បាប់​អ្វី​ពី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​រ៉ែ​នោះ​ទេ​។

ប៉ុន្តែ​ពេល​លោក​ធ្វើ​ក៏​មិនឃើញ​មាន​អ្នក​ណា​មក​ហាមឃាត់​ដែរ ជា​ពិសេស​រឿង​ទីតាំង​នេះ​គឺ​លោក​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទីតាំង​រួច​ហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រូវ​បាន​លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាម​រក៍​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ​ថា លោកស្រី​មិន​បានដឹង​ទេ រឿង​គេ​យក​ទីតាំង​អតីត​កំពង់ចម្លង​អ្នក​លឿង ធ្វើ​ជា​កន្លែង​លក់​ខ្សាច់​នោះ លោកស្រី​សូម​អរគុណ​អ្នក​ព័ត៌មាន​ហើយ ដែល​បាន​ផ្តល់​ព​ត៌​មាន​នេះ ហើយ​លោកស្រី​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ តើ​គេ​ធ្វើ​នោះ​មានច្បាប់​អនុញ្ញាត​ពី​ណាខ្លះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ