ដល់​ម្លឹ​ង​! ផ្តិត​ទុក​អនុស្សាវរីយ៍​របស់​អ្នក​បាន​៣៦០​ដឺ​ក្រេ​ជាមួយ Nokia 8


រាជធានី​ភ្នំពេញ​៖ ប្រមាណ​៣​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​HMD Global នៅ​កម្ពុជា​បាន​​ចេញ ស្មា​ត​ហ្វូ​ន​ចំនួន ២​ម៉ូ​ដែល​ថែម​ទៀត គឺ Nokia 8 និង Nokia 2 ដែល​ជា​ម៉ូ​ដែល​ចុង​​ក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​សមរម្យ និង​មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​រហូត​ដល់​ទៅ​​២​ថ្ងៃ​។  នៅ​ពេល​នេះ យើង​នាំ​គ្នា​ទៅ​ជួប​អតិថិជន​ពីរ​នាក់​ដែល​បាន​ទិញ និង​ប្រើ​ប្រាស់​​ទូរស័ព្ទ Nokia 8 បន្តិច​ទៅ​មើល​តើ​ពួក​គាត់​មាន​ចំណាប់អារម្មណ៍​យ៉ាងណា​ដែរ?

កញ្ញា វ​ឌ្ឍ​នា អាយុ​២៤​ឆ្នាំ​ ជា​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទិញ​​ទូរស័ព្ទ Nokia 8 កាលពី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ​កន្លង​ទៅ បាន​និយាយ​ដោយ​​ក្តី​រីករាយ​ថា​៖ «​ដំបូង​ខ្ញុំ​មិន​គិត​ថា ​ប្តូរ​ពីរ​ទូរស័ព្ទ​ផ្សេង​មក​ប្រើ Nokia 8 ទេ តែ​ដោយ​ឃើញ​បងស្រី​ខ្ញុំ​គាត់​ប្រើ មាន​រាងស្តើង ស្អាត ព្រមទាំង​ដំណើរការ​លឿន​យ៉ាង​រលូន ជា​ពិសេស​អាច​ថត​បាន​កាមេរ៉ា​មុខក្រោយ​ក្នុង​ពេល​តែ​មួយ ខ្ញុំ​ក៏​បាន​ទិញ​តាម​គាត់​»​។

កញ្ញា​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​តាំងពី​កញ្ញា​បាន​ទិញ​ទូរស័ព្ទ Nokia 8 មក នាង​បាន​ផុស​រូប​ថត​ក្នុង​ហ្វេ​សប៊ុ​ក​ដែល​នាង​បាន​ថត​ដោយ​កាមេរ៉ា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ដែល​ជា​មុខ​ងារ​ពិសេស​ផ្តាច់​គេ​របស់ Nokia 8 (Bothie) ហើយ​មាន​មិត្ត​​ភក្តិ​​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​​ដោយ​រូបភាព​ស្អាត និង​ថត​បាន​រូបភាព​ទាំង​យើង​ជា​អ្នក​ថត​និង​ទេសភាព​នៅ​ខាង​មុខ​ដោយ​មិនបាច់​ពិបាក​កាត់ត ឬ​កែ​រូបភាព​អ្វី​ឡើយ​។

កញ្ញា វ​ឌ្ឍ​នា​បាន​បន្ត​ថា​៖ «​ខ្ញុំ​ជាប់ចិត្ត​ជាងគេ គឺ​ថត​កាមេរ៉ា​បាន​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ហ្នឹង​ឯង យើង​អាច​ថត​វី​ដេ​អូ​ដែល​អាច​ស្រូប​សម្លេង​បាន​មុំ​៣៦០​ដឺ​ក្រេ ដែល​ទូរស័ព្ទ​ដទៃ​ទៀត​មិន​អាច​ធ្វើ​ដូច​ទេ​»​។

ចំណែក សុ​ជាតិ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយ​រូប​បាន​បង្ហាញ​បទ​ពិសោធន៍​​ខុស​ប្លែក​ពី​កញ្ញា វ​ឌ្ឍ​នា​បន្តិច ដោយ​គាត់​បានឃើញ​ព័ត៌មាន​អំពី​ទូរស័ព្ទ Nokia 8 តាម​រយៈ​គេហទំព័រ (website) គាត់​ក៏​បាន​ឆែក​បន្ថែម​លើ​ព័ត៌មាន​លម្អិត​ពី​ទូរស័ព្ទ ​គឺ​បាន​ធ្វើ​ឲ្យ​គាត់​កាន់តែ​ចាប់អារម្មណ៍​ ព្រោះ​ឃើញ​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ​ដូច​ជា​៖

•​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ប្រ​ព័​ន្ឋ​ប្រតិបត្តិការ​Android ចុង​ក្រោយ

•​ ​មាន​កាមេរ៉ា​ពីរ នៅ​ខាង​ខ្នង​និង​អាច​ថត​កាមេរ៉ា​ពីរ​ទាំង​មុខ និង​ក្រោយ​ក្នុង​ពេល​តែ​មួយ កាមេរ៉ា​ទំហំ​១៣​មេ​ហ្គា​ភិ​ច​សែ​ល ដែល​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​ល្អ មិន​ចាញ់​កាមេរ៉ា​អាជីព

•​ ​អ្នក​ប្រើប្រាស់​អាច​ថត​វី​ដេ​អូ ទាំង​មុខ និង​ក្រោយ​ក្នុង​ពេល​តែ​មួយ និង​អាច​ផ្សាយ​បន្ត​ផ្ទាល់ លើ​Facebook និង YouTube (live) ។

•​ ​អាច​ថត​វី​ដេ​អូ ជាមួយ​សំឡេង ៣៦០​ដឺ​ក្រេ ដោយ​មាន​មីក្រូហ្វូន​ចំនួន​៣​បង្កប់​ក្នុង​ទូរស័ព្ទ ដែល​ធ្វើ​អោយ​សំឡេង​ច្បាស់​ល្អ ដូច​ធម្មជាតិ​។

សុ​ជាតិ​បាន​ទិញ​ទូរស័ព្ទ​Nokia8 ពណ៌​ខៀវ​គ្រើម និង​ចំណាយ​ប្រាក់​ចំនួន​៥២៥​ដុល្លា​សហរដ្ឋ​អា​មេរិ​ក​។

សុ​ជាតិ​បាន​និយាយ​ដោយ​រីករាយ​ថា​៖ «​ជា​ធម្មតា ខ្ញុំ​តែងតែ​ស្វែងរក​ទូរស័ព្ទ​ដែល​បំពាក់​បច្ចេក​វិទ្យា​ថ្មី ចុង​ក្រោយ​បំផុត ហើយ​បើ​គិត​ពី​តម្លៃ​គឺ​សមរម្យ​ជាង​ទូរស័ព្ទ​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ខ្ពស់ តែ​គុណសម្បត្តិ​ប្រហាក់ប្រហែល​គ្នា ជា​ពិសេស Nokia 8 មិន​ឡើងក​ម្តៅ​ពេល​ដែល​យើង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ច្រើន​ម៉ោង​មិន​ដូច​ទូរស័ព្ទ​ដ៏​ទៃ​ទៀត​ឡើយ​»​។ សុ​ជាតិ​យល់​ថា​ទូរស័ព្ទ​Nokia 8 នេះ​ស័ក្តិសម​បំផុត​សម្រាប់ អ្នក​ដែល​ទាន់សម័យ និង​ចូល​ចិត្ត​សាកល្បង​បច្ចេកវិទ្យា​ថ្មី​ៗ​។

​ទូរស័ព្ទ​Nokia 8 ជា flagship smartphone ទី​មួយ​របស់​ក្រុមហ៊ុន​HMD ដែល​មាន​អាយុ​កាល​ប្រមាណ​១១​ខែ​នេះ ដោយ​ក្រុមហ៊ុន​ខិតខំ​សម្រិតសម្រាំង​ទាំង​បច្ចេកវិទ្យា និង​រូប​រាង​ ដើម្បី​ពាំនាំ​នូវ​ផលិតផល​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​អតិថិជន​របស់​ខ្លួន​។ ​Nokia 8 មាន​​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រមៅ និង​ពណ៌​ប្រាក់ (steel)​។ រាល់​ការ​ទិញ​Nokia 8 ក្នុង​តម្លៃ​ត្រឹមតែ ៥២៥​ដុល្លារ​តែ​ប៉ុណ្ណោះ នឹង​មានការ​ថែម​​ជូន ទូរស័ព្ទ​អិន​ចុច​ពិល (Nokia 105) ស្រោម​ថ្លា ស្គ្រី​ន​ការពារ​កញ្ចក់ លេខ​ទូរស័ព្ទ Smart និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ ២៤ ស​ប្តា​ហ៍​។

ព័ត៌មាន​បន្ថែម​ពី Nokia 8 : https://www.nokia.com/en_int/phones/nokia-8

ព័ត៌មាន​បន្ថែម​ពី Nokia 2: https://www.nokia.com/en_int/phones/nokia-2

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ