ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័រកៅស៊ូ​រាប់​សិប​តោន បម្រុង​លោតឆ័ត្រ​តែ​លោត​អត់​ផុត

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជ័រកៅស៊ូ​ក្រែប​ទម្ងន់​រាប់​សិប​តោន​ដែល​បាន ដឹក​ជញ្ជូន​តាម​រថយន្ត​យី​ឌុ​ប​បំ​រ៉ុ​ង​លួច​ឆ្លង​ដែន​ចូល​វៀតណាម​ខុសច្បាប់​ត្រូវ​បាន​ធ្វើការ​បង្ក្រាប ទាន់​ពេល​ខណៈ​ការ​ដឹក​ជញ្ជូន​បាន​មក​ដល់​មាត់​ច្រករបៀង​ចូល​ព្រំដែន​ទៅ​ហើយ​នោះ ។ មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មាន​ចំនួន​៣​គ្រឿង​ដែល​មាន​ផ្ទុក​សុទ្ធ សឹង​ជ័រកៅស៊ូ​ក្រែប​ពេញ​ប្រៀប​មាន​ចំនួន​រាប់​សិប​តោន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​ស្នួល​ដឹកនាំ…

ខេត្តក្រចេះ ៖ ក្រុម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជ័រកៅស៊ូ​ក្រែប​ទម្ងន់​រាប់​សិប​តោន​ដែល​បាន ដឹក​ជញ្ជូន​តាម​រថយន្ត​យី​ឌុ​ប​បំ​រ៉ុ​ង​លួច​ឆ្លង​ដែន​ចូល​វៀតណាម​ខុសច្បាប់​ត្រូវ​បាន​ធ្វើការ​បង្ក្រាប ទាន់​ពេល​ខណៈ​ការ​ដឹក​ជញ្ជូន​បាន​មក​ដល់​មាត់​ច្រករបៀង​ចូល​ព្រំដែន​ទៅ​ហើយ​នោះ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មាន​ចំនួន​៣​គ្រឿង​ដែល​មាន​ផ្ទុក​សុទ្ធ សឹង​ជ័រកៅស៊ូ​ក្រែប​ពេញ​ប្រៀប​មាន​ចំនួន​រាប់​សិប​តោន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​ស្នួល​ដឹកនាំ ស្ថាប័ន​គយ​ចល័ត​ចាប់​រឹបអូស​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា នៅ​លើ​ផ្លូវលំ មាត់ ច្រករបៀង​ចូល​ទៅ​វៀតណាម​ក្នុងភូមិ​ក្រ​ញូ​ង សែន​ជ័យ ក្នុងស្រុក​ស្នួល ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​លោក​អនុសេនីយ៍ឯក អ៊ុ​ល សុខសាន្ត​បាន​បញ្ជាក់​ថា ក្នុង ហេតុការណ៍​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ជ័រកៅស៊ូ​ប្រុង​នាំ​ចូល​ទៅ​វៀតណាម​ខុសច្បាប់ ហើយ​ក្រុម​សមត្ថកិច្ច​ជំនាញ គ្រាន់តែ​ចាប់​ឃាត់ រថយន្ត​យី​ឌុ​ប​ដឹក​ជ័រកៅស៊ូ​ចំនួន​៣​គ្រឿង និង​នាំ​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​ចល័ត ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ត្បូងឃ្មុំ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កៅស៊ូ​ក្រែប​ទាំងនេះ​ត្រូវ​បាន​ឈ្មួញ​ដើរ​ប្រមូល ទិញ​ពី​គ្រប់​ច្រកល្ហក​តាម​បណ្តារ​ខេត្ត​ផ្សេង​ៗ និង​បាន​ដឹក​ជញ្ជូន​ខុសច្បាប់​ចូល​ទៅ​វៀតណាម ។ សកម្មភាព​របស់​ក្រុង​ឈ្មួញ​នេះ​ក៏​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​តែ​គ្មាន ន​ណា​ចាប់អារម្មណ៍​សួរនាំ​រឿង​ច្បាប់​អនុញ្ញាតិ​នាំ​ចេញ ។
សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​នាំ​ចេញ​ជា​លើក​ចុង​ក្រោយ​នេះ​ដោយ​មានការ សង្ស័យ​សមត្ថកិច្ច​បាន​ស្ទាក់​សួរនាំ​រក​ច្បាប់ទម្លាប់​នាំ​ចេញ​នៅ​ពេល​ដែល​រថយន្ត​យី​ឌុ​ប​ដឹក​ជ័រ​ទាំង​បី​គ្រឿង កំពុង​បើក​លើ​ផ្លូវលំ និង​ពិនិត្យ​ឃើញ​ថា​ការ​ដឹក​ជញ្ជូន​របស់ ពួក​គេ​គ្មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ ទើប​ឈាន​ឲ្យ​មានការ​ចាប់​ឃាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ