ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​បាន​៣​នាក់​ក្នុង​ចំណោម​៧​នាក់ ករណី​ហិ.ង្សា​លើ​យុវជន​ម្នាក់

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​ឈ្មោះ កែវ ថេ​ង​ឡា ភេទ​ប្រុស រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា…

ខេត្តតាកែវ ៖ បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​ឈ្មោះ កែវ ថេ​ង​ឡា ភេទ​ប្រុស រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត ក្នុង​ចំណោម​បក្សពួក​៧​នាក់ ។

តាម​របាយការណ៍​បន្ថែម លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​២​នាក់ ដែល​ឃាត់ខ្លួន​មាន ទី​១.​ឈ្មោះ ឃុន មេតា ភេទ​ប្រុស រស់នៅ​ភូមិ​ច្រនៀង​ខ្ពស់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស និង​ទី​២.​ឈ្មោះ អ៊ុំ ដា​រ៉ាត់ ភេទ​ប្រុស រស់នៅ​ភូមិ​វាល ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ​២​គ្រឿង និង​ដំបង​៣​កំណាត់​១​ដើម ។

ចំណែក​ជនសង្ស័យ​ចំនួន​០៤​នាក់​ផ្សេង​ទៀត​មាន ទី​១.​ឈ្មោះ ហង់ ណា​រិ​ទ្ធ ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ជើង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ទី​២.​ឈ្មោះ ឆឹង ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ទី​៣.​ឈ្មោះ យី ឌី​ណា ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃ​ភ្ញី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស និង​ទី​៤.​ឈ្មោះ សង លី​ស្សា ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃ​ភ្ញី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ។

សូម​រំឭក​ថា នៅ​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​៧​នាក់ បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​ដំបង​៣​កំណាត់ ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ថ្មី ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស បណ្តាល​ឱ្យ​រង​របួស​ត្រង់​កណ្ដាល​ក្បាល ប្រវែង​៨​សង់ទីម៉ែត្រ ដោយ​មូលហេតុ ជនសង្ស័យ​ខឹង​នឹង​ជន​រង​គ្រោះ​យកនំ​បុ័ង​គប់​ទៅ​លើ​មិត្តភក្តិ​របស់​ខ្លួន ។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​កំរិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ នឹង​បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ទៅ​សស​លា​ដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ និង​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន យក​មក​កាត់ទោស​ឲ្យ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ