ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​ម្ល៉េះ​ចេះ​យក​លាក់​ទុក​ក្នុង​ម័​រ​ទី​ស័​រ​រថ​យន្តហោះ​ពី​ប្រេ​ស៊ី​ល​មក​កម្ពុជា​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ក​ម្លាំ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឆ្លងកាត់​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល​ចូល​កម្ពុជា​តាម​ជើង​អាកាស ដោយ​លាក់​ក្នុង​កញ្ចប់​បញ្ញើរ​(​ម័​រ​ទី​ស័​រ​រថយន្ត​)​ជិត​១​គីឡូក្រាម ។ សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ពី​ភ្នាក់ងារ​គយ​អន្តរជាតិ​ភ្នំពេញ​ដោយ​មានការ​សង្ស័យ​នៅ​វេលា​ម៉ោង​ខាងលើ​លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ក​ម្លាំ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឆ្លងកាត់​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល​ចូល​កម្ពុជា​តាម​ជើង​អាកាស ដោយ​លាក់​ក្នុង​កញ្ចប់​បញ្ញើរ​(​ម័​រ​ទី​ស័​រ​រថយន្ត​)​ជិត​១​គីឡូក្រាម ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ពី​ភ្នាក់ងារ​គយ​អន្តរជាតិ​ភ្នំពេញ​ដោយ​មានការ​សង្ស័យ​នៅ​វេលា​ម៉ោង​ខាងលើ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បាន​បញ្ជា​ផ្ទាល់​ទៅ​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ការិយាល័យ​ទី​១​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​គយ​ប្រចាំ​ឃ្លាំង​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​មន្ត្រី​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន DHL ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ឆ្លងកាត់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ជា​លទ្ធផល​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ សោម វុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី​ទិញ​លក់​គ្រឿងបន្លាស់​រថយន្ត​ជា​អ្នក​ចាំ​ទទួល​កញ្ចប់​បញ្ញើរ​នេះ និង​ចាប់​យក​វត្ថុ​តាង សារធាតុ​ញៀន​កូកាអ៊ីន (Cocaine) ទម្ងន់​៧៩៣.៥៦​ក្រាម​ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​ម័​រ​ទី​ស័​រ​រថយន្ត​ដឹក​តាម​ជើង​យន្តហោះ​ពី​ប្រទេស​ប្រេ​ស៊ី​ល​ចូល​មក​កម្ពុជា​នេះ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​រូបគេ​បាន​មានការ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ស្បែក​ខ្មៅ​ក្នុង​ការងារ​ប្រកប​របរ​រកស៊ី​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត ។ ថ្ងៃមួយ​រូបគេ​(​សោម វុ​ទ្ធី​)​បានក​ម្ម៉​ង់​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​ឲ្យ​ជួយ​រក​ទិញ​ម័​រ​ទី​ស័​រ​រថយន្ត​ពី​ក្រៅប្រទេស​ផ្ញើរ​មក​រូបគេ​នៅ​កម្ពុជា​បានជា​ថ្ងៃ​ទី​២០ វិច្ឆិកា ជនជាតិ​ស្បែក​ខ្មៅ​គេ​ផ្ញើរ​មក​ឲ្យ​មែនហើយ​ខ្លួន​ក៏​បាន​ទៅ​ទទួលយក​ម័​រ​ទី​ស័​រ​រថយន្ត​នោះ​ពី​ក្រុមហ៊ុន​ទទួលបញ្ញើ DHL នៅ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែល​ខ្លួន​មិន​បានដឹង​ថា នៅ​ក្នុង​កញ្ចប់​កេស​ដាក់​ម័​រ​ទី​ស័​រ​រថយន្ត​នោះ​មាន​ថ្នាំ​ញៀន​ទេ ។

ទោះជា​យ៉ាងណា​ក្តី​ចម្លើយ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ច្រានចោល​ព្រោះថា ចោរ​មិន​ដែល​សារភាព​ខ្លួនឯង​ចោរ​ទេ ហើយ​បើ​ភាព​ស៊ីសង្វាក់ និង​គ្មាន​ការ​ទំនាក់ទំនង​មិន​អាច​ដឹង​ពេលវេលា និង​ត្រូវ​ទៅ​ទទួលយក​នោះ​ឡើយ ។ សមត្ថកិច្ច​ចាប់ខ្លួន​សំអាង​លើ​វត្ថុ​តាង​ជាក់ស្តែង​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​ជនល្មើស​ដូច​ជា​គ្រឿងញៀន​ជិត​១​គីឡូក្រាម​នេះ​គឺ​ពិតជា​ឈ្មោះ សោម វុ​ទ្ធី ទៅ​ទទួលយក ។ ដូច្នោះ​សមត្ថកិច្ច​បាន​អនុវត្ត​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ផ្លូវច្បាប់ ៕

https://www.youtube.com/watch?v=spio_JUvFcs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ