ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ថា កងទ័ព​បំពាក់​ដោយ​គ្រឿង​សព្វាវុធ​ជំនាន់​ចុង​ក្រោយ​ដល់​ទៅ​3.400

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​មកនេះ​ថា តាម​ការ​បញ្ជា​ទិញ​របស់​រដ្ឋ​ទើប​កងទ័ព​រុ​ស្ស៊ី​អាច​បំពាក់​គ្រឿង​សព្វាវុធ និង​សម្ភារ​យោធា​ទំនើប​បំផុត​ជំនាន់​ចុង​ក្រោយ​ជាង​៣.០០០​ក្នុង​ឆ្នាំ​២០១៧…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា កន្លង​មកនេះ​ថា តាម​ការ​បញ្ជា​ទិញ​របស់​រដ្ឋ​ទើប​កងទ័ព​រុ​ស្ស៊ី​អាច​បំពាក់​គ្រឿង​សព្វាវុធ និង​សម្ភារ​យោធា​ទំនើប​បំផុត​ជំនាន់​ចុង​ក្រោយ​ជាង​៣.០០០​ក្នុង​ឆ្នាំ​២០១៧ ។

ក្នុង​កិច្ចប្រជុំ​មួយ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី និង​បណ្តា​ប្រមុខ​ឧស្សាហ​កម្ម​យោធា​លោកពូ​ទី​ន បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បញ្ជា​ទិញ​ទាំងឡាយ​ដែល​អនុវត្ត​រួច​កងទ័ព​រុ​ស្ស៊ី​បំពាក់​រួច​ហើយ ដោយ​គ្រឿង​ស​ព្វា​វុ​ធ​ជំនាន់​ចុង​ក្រោយ និង​ទំនើប​ៗ​ជាង​៣.៤០០ ។ គ្រឿង​សព្វាវុធ​ទាំងនេះ​មាន​ជា​ពិសេស​នាវាចម្បាំង​ថ្មី​១៦​គ្រឿង យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ទំនើប​១៩០​គ្រឿង រថក្រោះ និង​រថពាសដែក​ប្រយុទ្ធ​៨០០​គ្រឿង ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​១៧០ រថយន្ត​យោធា​មានមុខ​ងារ​ច្រើន​១៩៥០​។​ល​។

លោកពូ​ទី​ន កំណត់​ទិស​ដៅ​ថ្មី​ៗ​សម្រាប់​កងទ័ព​រុ​ស្ស៊ី​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​គ្រឿង​សព្វា​វុធ​​រដ្ឋ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូទី​ន ថ្លែង​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​គ្រឿង​ស​ព្វាវុ​ធ​រដ្ឋ​ថ្មី គ្រឿង​សព្វាវុធ​រុ​ស្ស៊ី​ត្រូវ​ស្ថិត​ក្នុង​កម្រិត​យ៉ាង​ហោច​ណាស់​ប្រហាក់​គ្នា​នឹង​គ្រឿង​​សព្វាវុធ​បរទេស ឬ​លើស​ពី​នោះ​។

ដោយ​បើក​កិច្ចប្រជុំ​មួយ​ចំនួន​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​យោធា លោកពូ​ទី​ន លើក​ឡើង​ពី​ការ​តើ​កងទ័ព​រុ​ស្ស៊ី​ត្រូវធ្វើ​ដូច​ម្ដេច​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​គ្រឿង​សព្វាវុធ​រដ្ឋ​ថ្មី​។

ប្រធានាធិបតី​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ថា កងទ័ព​យើង​និង​កង​នាវាចរណ៍​របស់​យើង​ត្រូវ​តែ​មាន​អាវុធ​ទំនើប​បំផុត​ទាំងឡាយ សម្ភារ​យោធា​អវកាស ពោល​គឺ​បណ្ដា​អាវុធ​ដែល​គិត​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​ជាយថាហេតុ​ទាំងឡាយ​ក្នុង​យុទ្ធសាស្ត្រ​និង​ក្នុង​តាក់​ទិ​ក​នៃ​ការ​តស៊ូ​ដោយ​អាវុធ​នា​ពេល​អនាគត​ហើយ​ដែល​លក្ខណសម្បត្តិ​នៃ​គ្រឿង​សព្វា​វុធ​ទាំងនោះ​ត្រូវ​មាន​ប្រហាក់ប្រហែល​គ្នា​នឹង​កម្រិត​គ្រឿង​សព្វាវុធ​បរទេស ឬ​លើស​ពី​គេ។

លោកពូ​ទី​ន ថា ប្រសិនបើ​យើង​ចង់​ឲ្យ​នាំមុខ​គេ​ហើយ​ប្រសិនបើ​យើង​ចង់​ឈ្នះ​គេ នោះ​យើង​ត្រូវធ្វើ​ឲ្យ​គ្រឿង​សព្វាវុធ​របស់​យើង​ប្រសើរ​លើសគេ​។

លោក​បន្ត​ថា បណ្ដា​ចំណុច​គន្លឹះ​នៃ​កម្មវិធី​គ្រឿង​សព្វាវុធ​រដ្ឋ​ដំបូង​បំផុត​ត្រូវ​ធានា​ភាព​ជឿជាក់​យុទ្ធសាស្ត្រ និង​កម្ទេច​ប្រកបដោយ​ប្រ​សិទ្ធ​ភាព​ការ​គម្រាមកំហែង​ក្នុង​ករណី​ដែល​មាន​។ លោក​ធ្វើការ​កត់​សម្គាល់ថា ការ​អនុវត្ត​កម្មវិធី​គ្រឿង​សព្វាវុធ​រដ្ឋ​ថ្មី​នឹង​ពឹង​ផ្អែក​លើ​បណ្ដា​លទ្ធ​ភាព​របស់​បណ្ដា​សហគ្រាស​គ្រឿង​សព្វាវុធ​របស់​ប្រទេស​ព្រមទាំង​បណ្ដា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​ស្រាវជ្រាវ​។

ប្រមុខរដ្ឋ​រុ​ស្ស៊ី​យល់​ថា​ប្រការ​សំខាន់​យើង​ពុំ​ត្រឹម​ពង្រីក​បច្ចេកវិទ្យា​ឈានមុខ​ទាំងឡាយ
និង​ម៉ូ​ដែល​អាវុធ​ស្រប​ទៅ​តាម​ការ​ទាមទារ​របស់​ក្រសួង​ការពារ​ប្រទេស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​​ក៏​ត្រូវ​ត្រៀម​ផង​ដែរ​ផលិត​ជា​ខ្សែ​សង្វា​ក់​ក្នុង​គ្រា​ចង់បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ