ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​តិច​ណាស់​អាច​រក​ឃើញ​អ្នក​នៅ​រស់​ក្រោយ​ការ​បាត់ដាន​នាវាមុជទឹក

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ក្តី​សង្ឃឹមថា នឹង​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN ស្ទើរតែ​សូន្យ​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ក្រោយ​ការ​ប្រកាស​ថា នាវាមុជទឹក​នេះ​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ខ្លាំង​មួយ…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ក្តី​សង្ឃឹមថា នឹង​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN ស្ទើរតែ​សូន្យ​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា ក្រោយ​ការ​ប្រកាស​ថា នាវាមុជទឹក​នេះ​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ខ្លាំង​មួយ ។

ទោះបី​យ៉ាងណា ការ​តាម​រុករក​នាវា​នេះ​នៅ​បន្ត​ក្នុង​ក្តី​អស់សង្ឃឹម​របស់​គ្រួសារ​នាវិក​ទាំង​៤៤​នាក់ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ អ្នកនាំពាក្យ​កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​អនុសេនីយ៍ឯក ENRIQUE BALDI និយាយ​ថា ការ​វិភាគ​ទាំងឡាយ​ដែល​បាន​ធ្វើ​នៅ​អូ​ទ្រី​ស​លើ​សំឡេង​ផ្ទុះ ដែល​ចាប់​បាន​សន្និដ្ឋាន​ពី​ព្រឹត្តិការណ៍​ពុំ​ធម្មតា​មួយ​ពុំ​មែន​ប្រភព​នុយក្លេអ៊ែរ​អាច​ជា​ការ​ផ្ទុះ​ខ្លាំង​មួយ ។

អាជ្ញាធរ​អា​ហ្ស​ង់​ទី​ន និង​បណ្តា​នាវា ព្រម​ទាំង​យន្តហោះ​បរទេស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​តាម​រុករក​ប៉ុនប៉ង​ជា​និច្ច​តាម​រក​នាវាមុជទឹក​នេះ​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងត្បូង ។

ក្រោយ​បំពេញបេសកកម្ម​ត្រួតពិនិត្យ និង​ល្បាត​នាវាមុជទឹក​នេះ​ត្រូវ​វិល​ត្រឡប់​មក​កាន់
មូលដ្ឋាន​នាវាចរណ៍ MAR DEL PLATA​វិញ ។

ចាប់តាំងពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា មក នាវា​៣​គ្រឿង​ដែល​ធ្វើ​ដំណើរ​កាត់​តំបន់​ដែល​មានការ​ផ្ទុះ​គិត​ថា​ការ​ផ្ទុះ​អាច​ក្នុង​ជម្រៅ​ពី​២០០​ទៅ​៣.០០០​ម៉ែត្រ ។ ចុះ​ជ្រៅ​ហួស​ពី​ជម្រៅ​៦០០
ម៉ែត្រ តាម​ពួក​អ្នកជំនាញ​ការ​ថា នាវាមុជទឹក SAN JUAN នឹង​ផ្ទុះ​បែក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ