ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច កំណត់​បេក្ខភាព​ជា​អនុប្រធាន ​គ​.​ជ​.​ប និង អនុប្រធាន​ទី​១​រដ្ឋសភា​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច​ដែល​នឹង​ទទួល​បាន​អាស្ន​នៈ​សរុប ៤១ អាស​ន្នៈ​នៅ​រដ្ឋសភា​ក្រោយ​ពី​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បែងចែក​រួច​នោះ ក៏​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​បាន​កំណត់​ដាក់​បេក្ខភាព​លោក នុ​ត សុខុម ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង…

រាជធានី​ភ្នំពេញ​៖ បើ​តាម​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច​ដែល​នឹង​ទទួល​បាន​អាស្ន​នៈ​សរុប ៤១ អាស​ន្នៈ​នៅ​រដ្ឋសភា​ក្រោយ​ពី​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បែងចែក​រួច​នោះ ក៏​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​បាន​កំណត់​ដាក់​បេក្ខភាព​លោក នុ​ត សុខុម ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង លោក​ ញ៉េ​ប ប៊ុ​ន​ជិន​ជា​អនុប្រធាន​រដ្ឋសភា ។

​ការ​បែកធ្លាយ​នេះ​បន្ទាប់​ពី​គណបក្ស​ដែល​ទើបតែ​បាន​អាសន្នៈ​ដោយ​ការ​បែង​ចែង​ពី​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​៤១ នេះ​បាន​ដាក់​បញ្ចូល​បេក្ខភាព​លោក នុត សុខុម ជា​អ្នក​តំណង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក ញ៉េ​ប ប៊ុ​ន​ជិន​មណ្ឌល​បាត់ដំបង់ ។

​យ៉ាងណា​ក្តី លោក​ ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​នេះ​បាន​អះអាង​ថា មិន​ទាន់​មានការ​បែង​ចែង​ ឬ​ដាក់​បេក្ខភាព​លោក​ នុ​ត សុខុម​ ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​រូប​លោក​ជា​អនុប្រធាន​រដ្ឋសភា​នោះ​ទេ ។

​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ លោក ញ៉េ​ប ប៊ុ​ន​ជិន​បាន​បញ្ជាក់​ថា​៖ « មិន​ពិត​ទេ​ប្អូន ពេល​នេះ​យើង​កំពុង​តែ​ពិភាក្សា​គ្នា ។ ភ្នាល់​ជាមួយ​បង​! បង​ថា ​អត់​ពិត​ទេ ១០០​រៀល បង​យក​ពី​ប្អូន​។ បើ​ពិត ហើយ​ពិត​ប្អូន​យក​ពី​បង​១​ម៉ឺន​រៀល។ អត់​ទេ​ ក្នុង​ចំណោម​បេក្ខភាព​នឹង យើង​បាន​ដាក់​ជូន​សម្តេចព្រះ​ប្រធាន​ ដើម្បី​ជ្រាប​ និង​ព្រះ​តម្រិះ​រួច​ហើយ តែ​ពេល​នេះ​មិន​ទាន់​ដឹង​ទេ ។ ពេល​នេះ​យើង​កំពុង​តែ​ជជែក​គ្នា យើង​មិន​ទាន់​សម្រេច​ទេ »​។

​យ៉ាងណា​ក្តី​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិ​ន​ប៉ិច​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ​បេក្ខភាព អនុប្រធាន​ គ​.​ជ​.​ប និង​អនុប្រធាន​ទី​១ ​រដ្ឋសភា នឹង​ដឹង​នៅ​រយៈពេល​ស្អែក ឬ​ខានស្អែក​ហើយ ។

​សូម​ជម្រាប​ថា​ ការ​ជ្រើស​បេក្ខភាព​អនុប្រធាន​ គ.​ជ​.​ប ​ថ្មី​នេះ បន្ទាប់​ពី​សមាជិក​ គ​.​ជ​.​ប ចំនួន​​៣​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លាលែង​ពី​តំណែង​កាល​ពេល​ថ្មី​កន្លង​មក​នេះ ។ ក្នុង​នៅ​អនុប្រធាន​ គ​.​ជ​.​ប លោក​ គួ​យ ប៊ុ​ន​រឿ​ន បាន លោក រ៉ុ​ង ឈុ​ន សមាជិក និង​លោក ​​រញី តែ ម៉ា​នី​រ៉ុ​ង សមាជិក ។ យ៉ាងណា​ក្តី​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​​រដ្ឋមន្ត្រី បាន​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ​សមាជិក​ គ​.​ជ​.​ប ​ថ្មី​នឹង​ត្រូវ​ជ្រើស​ចេញពី​គណ​បក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច ជា​អនុប្រធាន និង​សមាជិក ១ រូប​ទៀត​មក​ពី​សង្គម​ស៊ី​វិល និង​១​រូប​ទៀត​មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ