ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ចៅហ្វាយ​ក្រុង​កំពត​អើយ ជួយ​ធ្វើការ​ផង ជិត​បោះ​ឆ្នោត​ហើយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវលំ​ចូល​ទៅ​វត្ត​អង្គ​អណ្តូងប្រេង​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​ជា​១​គីឡូម៉ែត្រ ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មិន​បាន ការ​ខូចខាត​ផ្លូវ​ដ៍​ធ្ងន់ធ្ងរ​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ រាប់​ពាន់​គ្រួសារ​ដែល​ប្រើប្រាស់​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​រិះគន់​ថា អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​ពុំ​បាន​គិតគូរ​ពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​ថ្នាក់ ។…

ខេត្តកំពត ៖ ផ្លូវលំ​ចូល​ទៅ​វត្ត​អង្គ​អណ្តូងប្រេង​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​ជា​១​គីឡូម៉ែត្រ ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ស្ទើរតែ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មិន​បាន ការ​ខូចខាត​ផ្លូវ​ដ៍​ធ្ងន់ធ្ងរ​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ រាប់​ពាន់​គ្រួសារ​ដែល​ប្រើប្រាស់​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​រិះគន់​ថា អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​ពុំ​បាន​គិតគូរ​ពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​ថ្នាក់ ។

លោក​ខំប្រឹង​ធ្វើការ​អភិវឌ្ឍន៍​កែប្រែ​សោ​ភ​ណ័​ភាព កសាង​ហេ​ថា​រចនា​សម្ព័​ន្ឋ​ផ្លូវ កសាង​ផ្លូវ​បេតុង ផ្លូវលំ​គ្រប់​ប្រភេទ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ដោយឡែក​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​មានមុខ​របរ​ធ្វើ​អាជីវកម្ម​ដូច​ជា រថយន្ត​ដឹក​ដី ដឹក​គ្រឿងសំណង់​ធ្ងន់​ៗ និង​ធ្វើ​ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​ៗ ដែល​បើកបរ​ឆ្លងកាត់​លើ​ផ្លូវលំ​មួយ​ខ្សែ​នេះ​ពុំ​បាន​ជួសជុល​ពេល​ផ្លូវ​ទើបតែ​ខូច​បន្តិចបន្តួច​ទើប​បណ្តាល​ឲ្យ​ខូច​កាន់តែ​ធ្ងន់ធ្ងរ រហូត​បើកបរ​ស្ទើរតែ​មិន​បាន​យ៉ាងនេះ ។

ពលរដ្ឋ​ដែល​ប្រើប្រាស់​លើ​ផ្លូវ មួយ​ខ្សែ​កំពុង​រង​ការ​ខូចខាត​ខាងលើ​ដែល​ស្ថិ ត​នៅ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត សូម​សំណូមពរ​មក​អាជ្ញាធរ​ក្រុង​កំពត មេត្តា​ជួយ​ជួសជុល​ផ្លូវ​ដែល​កំពុង​រង​ការ​ខូច​ខា​យ៉ាងធ្ងន់ធ្ងរ​ខាងលើ​មួយ​ខ្សែ​នេះ​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ទាំងមូល​បាន​ប្រើប្រាស់ លើ​ផ្លូវ​នេះ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ