ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ! មេឃ​និង​ដី

6 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​ប៉ោយ​ប៉ែ​ត​…​ជាទី​ប្រជុំជន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​…​ជា​ច្រក​ទ្វារ​អន្តរជាតិ​ដែល​មាន​ភ្ញៀវ​​​ចេញចូល​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​…​។ ជា​ច្រក​ទ្វារ​មុខមាត់​ប្រជាជាតិ​កម្ពុជា​…​ដែល​មាន​ប្រាសាទអង្គរវត្ត​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​…​។ ដូច្នេះ ​ក្រុង​ប៉ោយ​ប៉ែ​ត​…​ត្រូវ​តែ​ដាក់​អាជ្ញា​ធរមាន​សមត្ថភាព​…​មាន​ចរិត​រហ័សរហួន​…ឧស្សាហ៍​ព្យាយាម​…​ធ្វើ​ឱ្យ​ក្រុង​មួយ​នេះ​មាន​សោភ័ណ​ភាព​ទាក់ចិត្ត​…​ជាទី​ក្រុង​ស្អាត​…​ទាក់ទាញ​អារម្មណ៍​ទឹកចិត្ត​ភ្ញៀវ​អន្តរជាតិ​ឱ្យ​ជក់ចិត្ត​ដិតអារម្មណ៍​…​ឱ្យ​គេ​វាយតម្លៃ​ថា​កម្ពុជា​…​ជា​ជាតិ​សាសន៍​មាន​វប្បធម៌ អរិយធម៌​ខ្ពង់ខ្ពស់ ថ្កុំថ្កើង​រុងរឿង​…​។ ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ !…​ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លាម​…​ឃើញ​មុនគេ​សំរាម​ពាស​វាល​ពាស​កាល​…​។ រដូវភ្លៀង​ទឹក​លិច​រក​ផ្លូវ​ដើរ​សឹង​មិន​បាន​…​ភាព​រញ៉េរញ៉ៃ​នៅ​នឹង​ភ្នែក​…​។ កើត​មាន​រហូត​ដល់​អ្នក​សុំទាន​បង្ហាញ​យីហោ​…​គួរ​ឱ្យ​ខ្មាស់​គេ​ណាស់​…​។…

ក្រុង​ប៉ោយ​ប៉ែ​ត​…​ជាទី​ប្រជុំជន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​…​ជា​ច្រក​ទ្វារ​អន្តរជាតិ​ដែល​មាន​ភ្ញៀវ​​​ចេញចូល​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​…​។

ជា​ច្រក​ទ្វារ​មុខមាត់​ប្រជាជាតិ​កម្ពុជា​…​ដែល​មាន​ប្រាសាទអង្គរវត្ត​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​…​។

ដូច្នេះ ​ក្រុង​ប៉ោយ​ប៉ែ​ត​…​ត្រូវ​តែ​ដាក់​អាជ្ញា​ធរមាន​សមត្ថភាព​…​មាន​ចរិត​រហ័សរហួន​…ឧស្សាហ៍​ព្យាយាម​…​ធ្វើ​ឱ្យ​ក្រុង​មួយ​នេះ​មាន​សោភ័ណ​ភាព​ទាក់ចិត្ត​…​ជាទី​ក្រុង​ស្អាត​…​ទាក់ទាញ​អារម្មណ៍​ទឹកចិត្ត​ភ្ញៀវ​អន្តរជាតិ​ឱ្យ​ជក់ចិត្ត​ដិតអារម្មណ៍​…​ឱ្យ​គេ​វាយតម្លៃ​ថា​កម្ពុជា​…​ជា​ជាតិ​សាសន៍​មាន​វប្បធម៌ អរិយធម៌​ខ្ពង់ខ្ពស់ ថ្កុំថ្កើង​រុងរឿង​…​។

ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ !…​ចូល​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លាម​…​ឃើញ​មុនគេ​សំរាម​ពាស​វាល​ពាស​កាល​…​។ រដូវភ្លៀង​ទឹក​លិច​រក​ផ្លូវ​ដើរ​សឹង​មិន​បាន​…​ភាព​រញ៉េរញ៉ៃ​នៅ​នឹង​ភ្នែក​…​។ កើត​មាន​រហូត​ដល់​អ្នក​សុំទាន​បង្ហាញ​យីហោ​…​គួរ​ឱ្យ​ខ្មាស់​គេ​ណាស់​…​។

ពិសេស​ទៀត​…​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​សមត្ថកិច្ច​រាប់​មិន​អស់​ទេ​…​មិនដឹង​សមត្ថកិច្ច​ទាំងនោះ​ធ្វើ​អ្វីខ្លះ​ទេ​…​នៅ​ពាសពេញ ដើរ​ជល់​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ​…​។

រឿង​ដែល​គួរ​ឱ្យ​ស្តីបន្ទោស​…​រឿង​ដែល​គួរ​ដូរ​មេ​ធំ​ចេញ​២៤​ម៉ោង​ទើប​សម​នោះ​…​គឺ​រឿង​យួន​២​នាក់​ដែល​យក​កុមារ​ខ្មែរ​១១​នាក់​ទៅ​ឱ្យ​បំរើ​…​ទៅ​ឱ្យ​ដើរ​សុំទាន​ចិញ្ចឹម​ពួក​វា​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​ទើប​ដឹង​…​ទើប​ចាប់​បាន​២​ថ្ងៃមុន​នេះ​…​តើ​ហេតុ​អី​យូរ​ខែ​ហើយ​មិនដឹង ? តើ​អស់លោក​សមត្ថកិច្ច​ទាំង​ហ្វូង​ៗ​ដូច​ហ្វូង​រុយ​…​មិនដឹង​មិនឃើញ ?

គ្រប់​មជ្ឈដ្ឋាន​បាន​សម្តែង​មតិ​…​ស្តីឱ្យ​មេ​ក្រុង​ប៉ោយ​ប៉ែ​ត​ខ្លាំង​ណាស់​…​ដែល​មតិ​ខ្លះ​សម្តែង​ថា ចំ​ជា​មេ​អន់​មែន !

ក្រុង​ប៉ោយ​ប៉ែ​ត​ល្មម​រៀបចំ​រចនាសម្ព័ន្ធ​ឱ្យ​វា​ខ្លាំង​…​បើ​មិន​ខ្មោច​ទេ​…​គួរ​មើលទៅ​ខាង​ថៃ​ដែល​នៅ​ចំ​ពីមុខ​…​គេ​ស្អាត​ភ្លឹង​…​រៀបរយ​ស្អាត​ចែស​…​តើ​គេ​គ្រាន់បើ​ជាង​យើង​ប៉ុនណា ?

តើ​ខុស​គ្នា​មេឃ​និង​ដី​ដែរ​ទេ ? គួរ​ខ្មាស់​គេ​ដែរ​ទេ ? ឱ ! មេឃ​និង​ដី​…​ហេ ! ហេ !