ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជំទាស់​ដាច់ខាត​ចំពោះ​ការ​ទិញ​យក Mesut Ozil ចូល Barcelona

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រឆាំង​នឹង​ការ​រំពៃ​ប្រមាញ់​យក​កីឡាករ​ក្លឹ​ប​កាំភ្លើង​ធំ Mesut Ozil ហើយ​ចង់​ឲ្យ​ក្លឹ​ប​ទិញ​យក​កីឡាករ​វ័យក្មេង…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រឆាំង​នឹង​ការ​រំពៃ​ប្រមាញ់​យក​កីឡាករ​ក្លឹ​ប​កាំភ្លើង​ធំ Mesut Ozil ហើយ​ចង់​ឲ្យ​ក្លឹ​ប​ទិញ​យក​កីឡាករ​វ័យក្មេង Philippe Coutinho វិញ ។

Barcelona បាន​ទៅ​ទាក់ទង​ជាមួយនឹង Mesut Ozil ដើម្បី​យក​មក​ចូល​ក្រុម​នៅ​ខែមករា​ខាង​មុខ​នេះ ។ តែ​ត្រូវ​បាន​បុរស​សំខាន់​ម្នាក់​នៅ Barca ជំទាស់ ។ ម្នាក់​នោះ គឺ​ជើង​ខ្លាំង Lionel Messi ។

Messi ច្បាស់​ក្នុង​ខ្លួន​ថា ការ​ទិញ​យក Ozil មក​ចូល​ក្លឹ​ប​គឺជា​ការ​ទិញ​ដូរ​អាក្រក់​មួយ ព្រោះតែ​តម្លៃ​ខ្លួន​របស់ Ozil នឹង​ចុះថោក​ជា​លំដាប់​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​កុងត្រា​របស់​គេ​ខ្លី​ពេក ហើយ​អាយុ​ច្រើន​ថែម​ទៀត​ផង ។

ជាមួយ​គ្នា​នេះ​ដែរ Messi ក៏​មិន​ពេញចិត្ត​នឹង​ការ​ថែរក្សា​រូបរាង​កាយ​របស់ Ozil ដែល​មាន​អាយុ​២៩​ឆ្នាំ​ដែរ ដោយ​គិត​ថា Ozil មិនសូវ​ជា​មាន​រូប​កាយ​ល្អ​ឡើយ សម្រាប់​ការ​លេង​បាល់ ។

Messi ប្រាប់​ថ្នាក់លើ​របស់​ក្លឹ​ប ឲ្យ​ប្រមាញ់​យក​កីឡាករ​របស់​ក្លឹ​ប Liverpool វិញ ។ Messi ថា បើ​ទោះបីជា Coutinho អាច​នឹង​មិន​មក​នៅ​ខែមករា​ខាង​មុខ​នេះ ក៏​យើង​គួរតែ​ចាំ​សិន​ដែរ ។ ចាំ​ដល់​ខែមិថុនា ចាំ​ទៅ​ទាក់ទង​ទិញ​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ