ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​បាន​ហើយ​បែកគំនិត​ចង់​ចំណេញ បែរជា​ត្រូវ​អស់លក្ខណ៍ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្កណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ពី​កន្លែង​ជាង​ជួសជុល​ម៉ូតូ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដឹង​ក៏​បាន​តាម​រក​ហើយ បាន​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ហើយ ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទួល​លៀប…

ខេត្កណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ពី​កន្លែង​ជាង​ជួសជុល​ម៉ូតូ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដឹង​ក៏​បាន​តាម​រក​ហើយ បាន​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ហើយ ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទួល​លៀប សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ សុវណ្ណ នុ​ត អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បាន​លួច​ម៉ូតូ​១​គ្រឿង​សេ​១១០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ស្លាក​លេខ ភ្នំពេញ​១BH-៨៥២៤ ហើយ​ម៉ូតូ​នេះ​ត្រូវ​បាន​ដកហូត​បាន​មក​វិញ ។ ជន​រង​គ្រោះ​ឈ្មោះ​រី វិ​រះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង ស្នាក់​ភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រេច​នោះ​ដែរ ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​៣០​នាទី​ព្រឹក ក្មេង​ប្រុស​ដែល​ជា​ម្ចាស់​ម៉ូតូ បាន​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ឲ្យ ជាង​ជួសជុល​ម្នាក់​ឈ្មោះ​ផុ​ន ផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទន្លាប់ ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជួសជុល​ឲ្យ​ដោយ​ម៉ូតូ​បែក​ពី​ដាង​មុខ និង​ត្រូវ​ប្ដូរ​ប្រេងម៉ាស៊ីន​ផង​ដែរ ។ ប៉ុន្តែ​ពេល​យក​ទៅ​ដល់​ជាង​មិន​ទាន់​បាន​ជួសជុល​ឲ្យ​នៅឡើយ ដោយសារ​ជាប់រវល់​ទៅ​បុណ្យ ហើយ​ក៏​បាន​ឲ្យ​ម្ចាស់​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ​គាត់​សិន ដោយ​មិន​បាន​ដក​សោរ​ចេញ​ឡើយ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​ចេញ​ទៅ​បុណ្យ​ជាង​បាន​ផ្ដាំ​ប្រពន្ធ​គាត់​ឲ្យ​មើល​ម៉ូតូ​ផង រួច​ទើប​ចាកចេញ​ទៅ​បាត់ ចំណែក​ជនសង្ស័យ​បាន​ដើរទៅ​ឃើញ​ម៉ូត​មាន​សោរ​ជាប់​ស្រាប់​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ជិះ​ចេញ​ទៅ​បាត់ ប៉ុន្តែ​ពេល​នោះ​ត្រូវ​បាន​ប្រពន្ធ​ជាង​ម៉ូតូ​ឃើញ​ទាន់ ។ ក្រោយ​ពី​ជាង​ត្រឡប់​មក​ពី​បុណ្យ​វិញ​ប្រពន្ធ​បាន​ប្រាប់​ទើប​ទាំង​ជាង និង​ម្ចាស់​ម៉ូតូ​បាន​នាំ​គ្នា​ដើរ​រក​រហូត​១​ថ្ងៃ ក្រោយ​ទើបបាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ដើរ​រក​កន្លែង​លក់​ម៉ូតូ​ម្ដុំ​ផ្សារ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ចាប់ខ្លួន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ។

ជនសង្ស័យ​បាន​សារភាព​ថា ពេល​លួច​បាន​ខ្លួន​បាន​យក​ម៉ូតូ​នោះ​ជិះ​ទៅ​ភ្នំពេញ រួច​បាន​ដោះ​គ្រឿង​មួយ​ចំនួន​មាន​ដូច​ជា បេន​សាំង បូម​ក្រោយ​១​គូរ និង​កាង​ក្រោយ ព្រមទាំង​កុង​ទ័​រ លក់​បាន​លុយ​មួយ​ចំនួន រួច​ទិញ​គ្រឿងក្នុង​ម៉ូតូ​មួយ​ទឹក​ដាក់​ចូល​វិញ នៅ​សល់​លុយ​សរុប​១៥​ដុល្លារ​ប៉ុណ្ណោះ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ ដើម្បី​រក​កន្លែង​លក់ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​គេ​ចាប់ខ្លួន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ