ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​ឥណ្ឌា​ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាវា​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា​មួយ​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នាវា​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា​មួយ​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នាវា​ខាងលើ​ទម្ងន់​ផ្ទុក​៣,៣០០​តោន បំពាក់​ដោយ​អាវុធ​ជា​ច្រើន​ប្រភេទ​ដូច​ជា អាវុធ​ការពារ​ដែនអា

នៅ​ក្នុង​ដំណើរ​ចូល​ចត​នាវា​ខាងលើ​នេះ បានការ​ទទួល​ស្វាគមន៍​ពី លោក​ឧត្តមនាវីត្រី​យ៍ អ៊ិ​ន សុ​ខេមរា នាយ​រង​សេនាធិការ កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមនាវីឯក អ៊ុ​ក សីហា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ និង​ក៏​មានការ​ទទួល​ស្វាគមន៍​ពី​ស្ថានទូត​ឥណ្ឌា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។
លោក​ឧត្តមនាវីត្រី​យ៍ អ៊ិ​ន សុ​ខេមរា នាយ​រង​សេនាធិការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ បាន​ឲ្យ​ដឹង​ថា ការ​ចូល​ចត​នាវា​ខាងលើ ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​កង​ទ​ព័​ជើង​ទឹក​ប្រទេស​ទាំង​ពីរ ពិសេស​ចំណង​កា​ទូត​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោក​ឧត្តមនាវីត្រី​យ៍​បាន​បញ្ជាក់​ថា ក្នុង​នាម​មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ នឹង​សហ​ការណ៍​ក្នុង​ការ​ការពារ​នៃ​ការ​ស្នាក់​នៅ​របស់​គណ​:​ប្រតិភូ​ខាងលើ លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​នាវិក​ក្នុង​ដំណើរ​កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព ។
លោក​វរ​នា​វី​ឯក Nitin Carappa ប្រធាន​បេសកកម្ម​នាវា​កងទ័ពជើងទឹក​ឥណ្ឌា បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ពជើងទឹក​កម្ពុជា អាជ្ញាធរ​ខេត្ត និង​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ទទួល​ស្វាគមន៍​ក្នុង​ការ​ចូល​ចត​នាវា​កងទ័ព​ឥណ្ឌា នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​គោលបំណង​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ឥណ្ឌា​-​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ ព្រមទាំង​បាន​ស្វែង​យល់​ពី​វប្ប​ធ​ម៍ ប្រពៃណី ទំនៀមទម្លាប់ និង​វិស័យ​យោធា នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ដំណើរ​ទស្សនៈកិច្ច​នៅ​លើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ការ​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ប្រជាជន​ទាំង​ពីរ​កាន់តែ​ស្និ​ទ​ស្នាល​បន្ថែម​ទៀត ហើយ​ជា​ពិសេស​បាន​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​វរ​នា​វី​ឯក បាន​បន្ត​ថា លោក​មាន​សេចក្តី​រីករាយ​បាន​ដឹកនាំ​នាវា នៃ​កង​ទ​ព័​ជើង​ទឹក​ឥណ្ឌា​មក​ចូល​ចត និង​បាន​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​កងទ័ពជើងទឹក នៃ​កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នេះ ដោយ​បាន​ពាំនាំ​មក​នូវ​មិត្តភាព និង​ចក្ខុវិស័យ​ដ៏​ល្អ​ប្រសើរ ដែល​អភិវឌ្ឍន៍​រួម​គ្នា​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ប្រកបដោយ​សុ​ជីវ​ធ​ម៍​ល្អ​ប្រពៃ ។ លោក​វរ​នា​វី​ឯក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា កងទ័ព​ទាំង​ពីរ​នឹង​ធ្វើ​សកម្មភាព​ជា​ច្រើន​ទៀត សមយុទ្ធ​រួម​គ្នា ទស្សនៈ​សិក្សា និង​ផ្លាស់​ប្តូរ​គំនិត​ការ​ប្រកួត​កីឡា​ជាដើម ៕

bty
bty
bdr
bty

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ