ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេះ​មិន​ចំ​កន្លែង​រមាស់ ប្រៀប​ដូច​វែក​ចក​ក្នុង​ទឹក (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ សកម្មភាព​ដាក់​ដាយ​នៅ​ព្រែកជីក​អតីត​ឡូ​ត៏​នេសាទ​លេខ​៩ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​ដាក់​ជា​ច្រើន​កន្លែង​ទោះបីជា​កន្លង​មក​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចំរុះ​ធ្វើការ​បង្ក្រាប​យ៉ាងណា​ក្តី ។ ដោយ​មើលឃើញ​បែប​នេះ​ទើប​ថ្នាក់ដឹកនាំ​ខេត្ត​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្ត​ត្បូងឃ្មុំ ៖ សកម្មភាព​ដាក់​ដាយ​នៅ​ព្រែកជីក​អតីត​ឡូ​ត៏​នេសាទ​លេខ​៩ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​ដាក់​ជា​ច្រើន​កន្លែង​ទោះបីជា​កន្លង​មក​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចំរុះ​ធ្វើការ​បង្ក្រាប​យ៉ាងណា​ក្តី ។

ដោយ​មើលឃើញ​បែប​នេះ​ទើប​ថ្នាក់ដឹកនាំ​ខេត្ត​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ុន្តែ​មិន​មាន​ជនខិលខូច​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ គឺ​បាន​ត្រឹម​បំផ្លាញ​ចោល​នូវ​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ប្រភេទ​ដាយ​ជា​ច្រើន​មាត់​ផង​ដែរ ។

លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា ក្រោយ​ពីទទួល​បាន​បញ្ជារ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​នោះ​រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ទាំង​កម្លាំ​ង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ​ដោយ​បាន​ចុះ​ទៅ​ផ្នែក​ខាងលើ​ជាប់​បឹង​ឃើញ​មាន​ក្រុម​អ្នក​ខិល​ខូច​ដាក់​របាំង​ព្រួល​ផ្ជិ​ត​ព្រែក​មាន​រហូត​ដល់​ទៅ​០២​កន្លែង គឺ​ត្រូវ​បាន​កម្លាំង​ចំរុះ​ចុះ​បង្ក្រាប​ដែល​បានធ្វើ​ឡើងជា​បន្តបន្ទាប់​ទោះបីជា​មិន​មាន​បញ្ជារ​ពី​ថ្នាក់លើ​ក៏​ជំនាញ​របស់​លោក​នូវ​តែ​ចុះ​បង្ក្រាប​ដែរ ។

លោក​បន្ត​ថា ក្នុង​នោះ​មាន​លប​ចំនួន​១៥​លប​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ពិតជា​បានឃើញ​មាន​ដាយ​តូច​ធំ​បាន​ដាក់​ជា​ច្រើន​កន្លែង​មែន ។ ដោយ​កម្លាំង​ជលផល​និង​នគរបាល​បាន​ចុះ​ក្នុង​ព្រែក​កាត់​បំផ្លាញ​ដា​ញ​បានជា​បន្តបន្ទាប់​ដែល​មាន​ចំនួន​១៥​មាត់​ក្នុង​នោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​មានការ​ភ្ញាក់រលឹក​បាន​ចុះ​ទៅ​សារ និង​រុះរើ​ដាយ​ដោយ​ខ្លួនឯង ។ ចាប់តាំងពី​ពេល​ដែល​រដូវ​ទឹកទន្លេ​មេគង្គ បាន​ឡើង​មក និង​ស្រក​ទៅ​វិញ​នៅ​ក្នុង​អតីត​ឡូ​ត៏​នេសាទ​លេខ​៩​នេះ​គឺ​បាន​ចុះ​បង្ក្រាប​ដែល​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ចំនួន​០៤​លើក​មក​ហើយ​ដែល​មើលទៅ ហាក់បីដូចជា​វែក​ចក​ផង​ដែរ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា កន្លង​មក​មន្ត្រី​ជលផល​ធ្លាប់​បាន​ចុះ​ណែនាំដល់​ប្រជា​នេសាទ​មួយ​ចំនួន​តាម​បណ្តា​ស្រុក​ដែល​ជាប់​នឹង​ដង​ទន្លេមេគង្គ​ឲ្យ​បាន​យល់​ដឹង​ពី​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់ និង​ឧ​បករ​ណ៏​នេសាទ​ស្របច្បាប់ ហើយ​ក៏​មាន​អ្នកខ្លះ​មានការ​ភ្ញាក់រលឹក​បាន​ងាក​ពី​នេសាទ​មិន​ស្របច្បាប់​មក​នេសាទ​ស្របច្បាប់​វិញ​ដែល​នេះ​ជា​ការ​ប្រសើរ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ