ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​ថ្ងៃ​ទី​២៧​ ប្រកាស​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី​ចំនួន​៤៤​រូប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី​ចំនួន​៤៤​រូប ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បែង​ចែង​រួច​ហើយ​ជា​លើក​ទី​១ ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ វិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ប្រកាស​ផ្តល់​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី​ចំនួន​៤៤​រូប ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​បែង​ចែង​រួច​ហើយ​ជា​លើក​ទី​១ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ឈាង វុន​ អ្នកនាំពាក្យ​រដ្ឋសភា​។​

​ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សម្តេច​ ហេង​ សំ​រិ​ ន​ប្រធានរដ្ឋសភា​នោះ លោក ​ឈាង វុន បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប បាន​ប្រគល់​បញ្ជី​បេក្ខភាព​ដែល​ត្រូវ​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​មក​​រដ្ឋសភា​រួច​ហើយ ក្នុង​នោះ​មាន​តែ​គណបក្ស​នយោបាយ​ចំនួន​បី​ប៉ុណ្ណោះ​ដែល​បាន​បេក្ខជន សរុប​ស្មើ ៤៤​អាសន្នៈ ដែល​ត្រូវ​ប្រកាស​សុពលភាព​នៅ​ពេល​ខាង​មុខ​នេះ ។

​លោក​បញ្ជាក់​ថា​៖ «​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​សភា​នឹង​ប្រជុំ​ពេញអង្គ ព្រោះថា​ អា​លូវ​នេះ​សភា​ដំណើរការ ។

​អ​ញ្ចឹ​ង​យើង​នឹង​ប្រកាស​សុពលភាព សម្តេច​ប្រធានរដ្ឋសភា នឹង​អាន​ឈ្មោះ​បេក្ខជន​ដែល​បាន​ដាក់​បញ្ជូន​មក ហើយ​អ្នក​ដែល​មិន​បាន​ដាក់​មក​នោះ​នឹង​ដាក់​នៅ​ជុំ​ទី​២ ដែល​នៅ​ខ្វះ ១១​នាក់​»​។ លោក​បាន​បន្ថែម​ថា អ្នក​ដែល​ត្រូវ​រដ្ឋសភា​ប្រកាស​សុពលភាព​នឹង​ត្រូវ​ទៅ​ស្បថក្នុង​​ព្រះ​បរមរាជវាំង ទើប​ទទួល​បានជា​អ្នកតំណាង​រាស្ត្រ​ពេញ​សិទ្ធិ ។

​លោក​បញ្ជាក់​បន្ថែម​ថា​ « អ​ញ្ចឹ​ង ហើយ​ពី​កា​រៀបចំ​អាសន្នៈ​ឡើង​វិញ​នេះ​អាច​ធ្វើ​នៅ​ជុំ​ទី​២ ដើម្បី​បំពេញបន្ថែម​១១​អាសន្នៈ​ទៀត ដែល​មិន​ទាន់​មានឈ្មោះ ។ សូម​បញ្ជាក់​ថា​ ការងារ​របស់​សភា​នេះ​មិនមែន​ដើម​អាណត្តិ​ទី​៥ អី​ញ្ចឹ​ង​មាន​ភាព​ខុស​គ្នា »​។​

​ជាមួយ​គ្នា​នោះ​ដែរ ​លោក ឈាង វុន ក៏​បាន​ឲ្យ​ដឹង​ថា ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍ ក៏​បាន​សម្រេច​រឿង​ជ្រើសរើស​សមា​ជិក គ​.​ជ​.​ប ​ថ្មី​ចំនួន ៣ រូប ​សម្រាប់​ជំនួស​តំណែង​​សមាជិក ​គ​.​ជ​.​ប ដែល​បាន​លាលែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ចំនួន​៣ រូប ។

ដោយ​​ការ​ជ្រើសរើស​នេះ​អចិន្ត្រៃយ៍​សភា បាន​សម្រេច​ឱ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​រៀប​ចំ​បែបបទ​ និង​នីតិវិធី​ដើម្បី​ប្រកាស​ជ្រើសរើស​សមាជិក​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ