ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​អនាម័យ​បរិស្ថាន​ពិភពលោក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​អនាម័យ​បរិស្ថាន​ពិភពលោក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​អំពី​អនាម័យ បរិស្ថាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បឋម​សិក្សា​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​អនាម័យ​បរិស្ថាន​ពិភពលោក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​អំពី​អនាម័យ បរិស្ថាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បឋម​សិក្សា​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

លោក យឹ​ម លី ប្រធាន​មន្ទី​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​អនាម័យ​បរិស្ថាន​ពិភពលោក​នេះ​គឺ​ធ្វើ​ឡើង​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​និង​ចូលរួម​អនាម័យ​ព្រមទាំង​ការពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ដើម្បី​សុខមាលភាព​ផង​ដែរ ។

លោក​ចាន់ សា​រ៉ា នាយករង​សាលាខេត្ត​មាន​ប្រសាសន៍​ថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​អនាម័យ​បរិស្ថាន​ពិភពលោក​ត្រូវ​បាន​ធ្វើ​ឡើង​ទូរ​ទាំង​ប្រទេស​នេះ ជា​ការ​តឿន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​អនាម័យ បរិស្ថាន​ដូច​ជា ការ​ធ្វើ​អនាម័យ​ជុំវិញ​ខ្លួនឯង ហើយ​ចូលរួម​ថែរក្សា​បរិស្ថាន ។
លោក​បាន​បញ្ជាក់​ថា យើង​ទាំងអស់​គ្នា​ចូលរួម​ថែរក្សា​អនាម័យ​ល្អ បរិស្ថាន​ល្អ សេវាកម្ម​ល្អ គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​ក្នុង​ខេត្ត​របស់​យើង​ដែល​ត្រូវ​រក​ចំណូល​បាន​ស្រម​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើកកម្ពស់​វិស័យ​ទេសចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ