ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជ្រាប​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​ជម្រុញ​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី​ដែល​បាន​លើក​ឡើង​កិច្ចប្រជុំ​បណ្តាញ​យេ​ន​ឌ័​រ​ថ្នាក់​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។ លោកស្រី ប៉ុក ណា​ឌី…

បន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​ជម្រុញ​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី​ដែល​បាន​លើក​ឡើង​កិច្ចប្រជុំ​បណ្តាញ​យេ​ន​ឌ័​រ​ថ្នាក់​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។

លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​បណ្តាញ​យេ​ន​ឌ័​រ​ថ្នាក់​ខេត្ត​ជាមួយ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​លើក​ទី​២​ប្រចាំឆ្នាំ​២០១៧ ។

លោកស្រី​បាន​បញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​បញ្ជ្រាប​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ដែល​បាន​ចាត់​ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ។

លោកស្រី ប៉ុក ណា​ឌី បាន​ណែនាំ​រាល់​សកម្មភាព​រយៈពេល​កន្លង​មក ទាំង​ចំណុចខ្លាំង និង​ចំណុចខ្សោយ បញ្ហា​ប្រឈម ត្រូវ​ខិតខំ​សហការ ប្រឹងប្រែង​រួម​គ្នា​ត្រូវ​អនុវត្ត​ការ​បញ្ជ្រាប​យេ​ប​ឌ័​រ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​បាន​រឹង​មាំ​ស៊ីជម្រៅ និង​ជម្រុញ​ការ​លើកកម្ពស់​ការ​អនុវត្ត​គោលនយោបាយ​សមភាព​យេ​ន​ឌ័​រ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ