ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើល្បឿនប៉ុណ្ណា​នេះ ឡើង​ខ្ទេច​​មុខ​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងដ៏គួរឱ្យរន្ធត់ រវាង​ម៉ូតូជាមួយរថយន្ត ពេលកំពុងធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នា​ កាលពី​វេលាម៉ោង​ម៉ោង​០៦ និង៣០​នាទីយប់ថ្ងៃ​ទី ២៣ វិច្ឆិកា…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងដ៏គួរឱ្យរន្ធត់ រវាង​ម៉ូតូជាមួយរថយន្ត ពេលកំពុងធ្វើ​ដំណើរ​​បញ្ច្រាសទិស​គ្នា​ កាលពី​វេលាម៉ោង​ម៉ោង​០៦ និង៣០​នាទីយប់ថ្ងៃ​ទី ២៣ វិច្ឆិកា ​ ​ស្ថិតតាមបណ្តោយ​​ផ្លូវ​​​ជាតិ​លេខ​១៥៧ ក្រុម​ទី​៧ ភូមិ​ចំការ​ចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បន្តថា អ្នក​បើក​រថយន្ត​ខាងលើ មាន​ឈ្មោះឆោម ឈុ​ន​លី ភេទ​ប្រុស អាយុ​៣៥ ស្នាក់​នៅផ្ទះ​ជួល​ភូមិ អូ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់
ដំបង ។ រីឯ​អ្នកបើក​ម៉ូតូ​ឈ្មោះ យ៉េ​ង យ៉េ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្រុម​ទី​១៤ ភូមិ​ឆរ​ការ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង (បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ) ។

ទាក់ទិន​នឹង​ហេតុការណ៍នេះ បើ​តាម​ការពិនិត្យ​ គឺ​សង្ស័យ​​បង្ក​ឡើង​ដោយភាគី​ខាង​​ម៉ូតូ​ម៉ាក Dream ពណ៌​​ខ្មៅ មានស្លាក​​លេខ​បាត់ដំបង ១W-៥៧៥៧ (បើក​​ពី​លិចទៅ​កើត​) ។ លុះមក​ដល់ចំណុចកើតហេតុ ក៏​បានជ្រុល​​ទៅ​បុក​ជាមួយ​​រថយន្ត​ម៉ាក ISUZU DMAX ប្រភេទ​ដឹក​ទំនិញ Pick up ព​ណ៌​ទឹកមាស​ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ២A-១៩០៧ (បើក​​ពី​កើត​ទៅ​លិច​) នេះ​តែម្តង  ។

អត្ថបទសរសេរ ដោយ