ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​រថយន្ត​ចូល​ខុន​ដូ​ម៉ូតូ​បុក​របួសធ្ងន់​ស្រាល​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ម្នាក់​បាន​បើករថយន្ត​លុ​ច​ស៊ិ​ច RX៣០០ បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ត្រូវ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ម្នាក់​បាន​បើករថយន្ត​លុ​ច​ស៊ិ​ច RX៣០០ បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ត្រូវ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ខុន​ដូ​មួយ​កន្លែង ផ្ទះ​លេខ​១៦៨ ផ្លូវ​៣៧០ កែង​និង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៧០០៥ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង គោលបំណង​ចូល​ទៅ​ខុន​ដូ​ខាងលើ ខណៈ​ពេល​ដែល​រថយន្ត​បត់​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១L-៨៧៥៧ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​ដៅ​គ្នា ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​អ្នក​បើក​ម៉ូតូ ហោះ​ប្លោង​ទៅ​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ទ្វារ​ក្រោយ​បែក​ខ្ចាយ និង​ធ្វើ​ឲ្យ​រង​របួស​រយះ​មុខ​រយះ​មាត់ សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯង​ជន ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​វិញ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។ ឬ​ឯ​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ និង​វៀច​ជំ​ពាស់ ។

ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ទ្វារ​ក្រោយ​ចំហៀង​ខាងស្តាំ និង​បែក​កញ្ចក់​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ ភ្លាម​នោះ​អ្នកបើកបរ​ដែល​ជា​ជនជាតិ​បរទេស បាន​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ទៅ​ក្នុង​ខុន​ដូ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​វាស់វែង​យក​ទៅ​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ