ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាពនាយក្រឹមនិងនាងលាភ គួរឱ្យភ្ញាក់​ផ្អើលនៅ​ព្រឹកនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​ទីបំផុត​ នាង​លាភ បាន​សម្រាល​បានកូន​ភ្លោះ​ដូច​បំណង​ហើយ ​ជា​មូយ​​នាយ​ក្រឹម ​ដែល​ជា​មេ​កើយ​របស់​ខ្លួន ​។ រូបភាព​ពេល​សម្រាល ​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក…

រាជធានីភ្នំពេញ ៖ ​​ទីបំផុត​ នាង​លាភ បាន​សម្រាល​បានកូន​ភ្លោះ​ដូច​បំណង​ហើយ ​ជា​មូយ​​នាយ​ក្រឹម ​ដែល​ជា​មេ​កើយ​របស់​ខ្លួន ​។ រូបភាព​ពេល​សម្រាល ​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​ គេ​ឃើញ​វត្តមាន​នាយ​ក្រឹម ពរ​កូនស្រី​ទាំង​២​របស់​ខ្លួន​ទាំងមុខ​​ញញឹម​​បិទ​មាត់​មិន​ជិត​ទេ ។

តារា​កំប្លែង​​លោក ជួង ជី ហៅ​កុយ បាន​អះអាង​​ថា នាង លាភ បាន​សម្រាល​កូនភ្លោះ​ពិត​ប្រាកដ​មែន ក្នុង​មន្ទី​​ពេទ្យ​ចន្ទ្រា ​រាជធានី​ភ្នំពេញ​ ។

ដំណឹង​ពី​ការ​សម្រាល​កូនភ្លោះ​​របស់​នាង​លាភ ជាមួយ​នាយក្រឹម​នា​ពេល​នេះ មាន​
ប្រិ​យ​មិត្ត​មួយ​ចំនួន ​បាន​សម្តែង​ការ​សាទរ ប៉ុន្តែ​ទន្ទឹម​នោះ ​សម្លេង​នៃ​ការ​រិះគន់​ក៏​​មាន​ច្រើន​​ផង​ដែរ​។

ទាក់ទង​បញ្ហា​នេះ ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​នាយ​ក្រឹម​បាន​ឡើយ​ ​នា​ថ្ងៃទី២៤ វិច្ឆិកា នេះ  ដោយសារ​ទូរស័ព្ទ​ខ​ល​ចូល ​តែ​មិន​មាន​អ្នក​​លើក​ ​។