ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំ​ជា​រន្ធត់​មែន​បុក​ហើយ ថែម​ទាំង​កិន​ពីលើ​ទៀត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​រវាង​រថយន្ត​មួយ​គ្រឿង​បុក​គ្នា​ជ​មួយ​ម៉ូតូ​សេ​១២៥ ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ដោយ​រថយន្ត​បុក​ហើយ កិន​ជាប់​សង្កត់ពីលើ​ម៉ូតូ​និង​មនុស្ស​គួរ​ឲ្យ​ញាក់សាច់ ។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​រវាង​រថយន្ត​មួយ​គ្រឿង​បុក​គ្នា​ជ​មួយ​ម៉ូតូ​សេ​១២៥ ដូច​រន្ទះ​បណ្តាល​ឲ្យ​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ដោយ​រថយន្ត​បុក​ហើយ កិន​ជាប់​សង្កត់ពីលើ​ម៉ូតូ​និង​មនុស្ស​គួរ​ឲ្យ​ញាក់សាច់ ។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​១ ចំណុច​ច្រមុះជ្រូក​រទេសគោ​សួន​ថ្មី ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើក​ម៉ូតូឌុប​ប្រពន្ធ ពី​កើតមក​លិច លុះដល់​កន្លែង​កើតហេតុ ក៏​មាន​រថយន្ត​១​គ្រឿង​បើក​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន ស្រាប់តែ​បត់​ឆ្វេង​ទទឹង​ថ្នល់​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ​លាន់​ដូច​រន្ទះ​បោក​ក្បាល​ស្ត្រី​រង​គ្រោះ​ទៅ​កាប៊ី​ន​រថយន្ត ហើយ​រថយន្ត​រុញ​ម៉ូតូ​ដួល​រួច​កិន​ពីលើ​ម៉ូតូ​សង្កត់​ជាប់ជើង​នៅ​ក្រោម​រថយន្ត​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​២​នាក់​ប្តី​ប្រពន្ធ​គួរ​ឲ្យ​រន្ធត់​ជា​ខ្លាំង ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គាស់​បង្ហើប​រថយន្ត​ទាញ​យក​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ង​យ៉ា​ន់ អាយុ​៦៦​ឆ្នាំ ជា​មន្ត្រី​នគ​បាល​ចូល​និ​វត្ស មុខរបរ​នេសាទ របួស​ក្បាល​ធ្ងន់ របួស​ត្រគាក​ស្តាំ​ឆ្អឹង​ផាល ពក​ស្មងជើង​ខាងស្តាំ រលាត់​កួយដៃ​ស្តាំ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ដុំ សៅ អាយុ​៦២​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម រង​របួស​បាក់​ធ្គា​ម​ខាងឆ្វេង បែកក្បាល​ស្រាំ​លលា​ដ៏ ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​ចំបក់​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង ។ ជន​រង​គ្រោះ​បើក​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​២០១៣ ស្លាក​លេខ ស្វាយ​រៀង ១A-៨៩៥៥ មក​ពី​បង់សំណាញ់​នៅ​ក្រុង​បា​វិត​លុំ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត​១​គ្រឿង​ចំណុះ​១​តោន​កន្លះ ស្លាក​លេខ ក​-៧៦៥៣ ភព​3 បើកបរ​ពី​លិចទៅ​កើត​យ៉ាង​លឿន ។ សព​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពត ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ