ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​តំបន់​មាន​ជាង​71​ម៉ឺន​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៧​នេះ អ្នកដំណើរ​ចេញចូល​កម្ពុជា​-​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​ទ្វារ​តំបន់ មាន​ចំនួន​៧១៧.៣៩២​នាក់ ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​ឆ្លងកាត់​ច្រើន​ជាងគេ…

ខេត្តបន្ទាយមានជ័យ ៖ តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៧​នេះ អ្នកដំណើរ​ចេញចូល​កម្ពុជា​-​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​ទ្វារ​តំបន់ មាន​ចំនួន​៧១៧.៣៩២​នាក់ ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​ឆ្លងកាត់​ច្រើន​ជាងគេ ។

គណៈកម្មាធិការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ខែតុលា​ឆ្នាំ​នេះ អ្នកដំណើរ​ចេញចូល​ច្រក​ទ្វារ​អន្តរជាតិ កម្ពុជា​-​ថៃ មាន​ចំនួន​៦៩២.៦១៦​នាក់ ក្នុង​នោះ​ស្រី​៣៤៨.៣២៦​នាក់ និង​ប្រុស​៣៤៤.២៩០​នាក់ ។ សញ្ជាតិ​ខ្មែរ​ចំនួន​៦០២.០២៨​នាក់ (​ស្រី​៣០៤.៣៧៣​នាក់​), សញ្ជាតិ​បរទេស​ចំនួន​៩០.៥៨៨​នាក់ (​ស្រី​៤៣.៩៥៨​នាក់​) និង​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៧៧.៣៣៨​នាក់ ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ពលករ​ចេញចូល​ទៅ​ធ្វើការ​នៅ​បរទេស មាន​ចំនួន​១២.២៩១​នាក់ តាម​រយៈ​ក្រុមហ៊ុន​ចំនួន​៣៦​និង​ពលរដ្ឋ​ថៃ​ចូល​មក​លេង​កាស៊ីណូ មាន​ចំនួន​៣៦.៥៧២​នាក់ (​ស្រី​២១.០០២​នាក់​) និង​ថៃ​ចេញចូល​មាន​ចំនួន​៣៦.៣៣២​នាក់​, ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​មាន​៨៦​លើក ស្មើ​៣.៥៣៨​នាក់ ស្រី​១.១៥៧​នាក់ និង​កុមារ​៣៨៧​នាក់ ។

ដោយឡែក នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ​ស្រុក​ម៉ា​ឡៃ មាន​អ្នកដំណើរ​ឆ្លងកាត់​កម្ពុជា​-​ថៃ​មាន​ចំនួន​២២.០៥៥​នាក់ ស្រី​១៣.០៧៧​នាក់ កុមារ​៨៤៩​នាក់ ក្នុង​នោះ​មាន​សញ្ជាតិ​ខ្មែរ​ចំនួន​២១.៤៤៩​នាក់ (​ស្រី​១២.៨៤៧​នាក់​) សញ្ជាតិ​បរទេស​មាន​ថៃ​ចំនួន​៦០៦​នាក់ (ស្រី​២៣០​នាក់​) និង​មធ្យោបាយ​ចេញ​-​ចូល​ចំនួន​៣២៣​គ្រឿង និង​មនុស្ស​១.៤២៥​នាក់ (ស្រី​៧៧៣​នាក់​) ។

ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក អ្នកដំណើរ​ចេញចូល​កម្ពុជា​-​ថៃ មាន​ចំនួន​២.៧២១​នាក់ និង​ប្រជាពលរដ្ឋ​ថៃ​ចូល​មក​កម្ពុជា​ចំនួន​១.១០១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ