ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ សំអាត មានមុខ​ឡើង​វាយ​ថៃ​លើ​សង្វៀន​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ វិច្ឆិកា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ វិច្ឆិកា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស​ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ។ កីឡាករ ចាន់ សំអាត នឹង​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ដែល​នឹង​ស្វាគមន៍​កីឡាករ​ថៃ ខណៈ​ការ​ប្រកួត​ទាំងមូល​ក៏​នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ដោយសារ​តែ​ក្រៅពី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ក៏​មានការ​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ជើង​ខ្លាំង​៤​រូប​ក្នុង​វគ្គ​៨​នាក់​សម្រាប់​ស​ប្ដា​ហ៍​ចុង​ក្រោយ​ដែល​ពិតជា​មាន​អ្នកគាំទ្រ​រង់ចាំ​ទស្សនា​កកកុញ​មិន​ខាន ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិ​ការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​នោះ​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ព្រោះតែ​សំណង់​បុរី​ព្រោងព្រាត​នោះ​ផង ។ កីឡាករ​កម្ពុជា​គឺ ចាន់ សំអាត និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Verak Prawattlek នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជា​មួយ​​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​៨​នាក់​ដែល​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ដ៏​សំខាន់​ចាប់តាំងពី​ប៉ុស្ដិ៍​លេខ​៥​បាន​បើក​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​ជើងឯក អម​ដោយ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​នោះ​ផង ។

សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឯណេះ​វិញ កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន ដើម្បី​ក្រេ​ឌី​ត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​២​រូប​ដែល​មានឈ្មោះ​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ចាន់ សំអាត គឺជា​ជើង​ខ្លាំង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អជា​គូប្រកួត​ពោរពេញ​ដោយ​សមត្ថភាព​ក្ដី ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Verak Prawattlek ក្នុង​នាម​ជា​គូ​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ស្អែក ដោយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មានការ​ចាប់ អារម្មណ៍​មិន​តិច​នោះ​ដែរ ដោយសារ​តែ​មានការ​ប្រកួត​របស់​ជើង​ខ្លាំង​៤​រូប​នៅ​ថ្ងៃ​នោះ​ផង ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ហើយ ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយនឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ទៀត ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​ទី​៤​ចុងខែ​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ ចាន់ សំអាត អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប ចាន់ សំអាត ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​ល្អ​ផង​ដែរ ទើប​លោក​យល់​ថា​គេ​អាច​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​ថ្ងៃស្អែក បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ និង​មិនសូវ​ល្អ​ខ្លះ នៅ​លើ​សង្វៀន​អន្តរជាតិ ។ លោក​និយាយ​ថា ចាន់ សំអាត នៅ​តែ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​នេះ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ ចាន់ សំអាត លោក​ថា ធ្លាប់​ប្រកួត​៨១​លើក ឈ្នះ​៦៤​លើក ចាញ់​១៧​លើក និង​ស្មើ​០ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​រហូត​ដល់​៨១​លើក ឈ្នះ​៦៦​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ដោយ​ការ​ប្រកួត​របស់​គេ​គឺជា​លើក​ទី​១​ដែល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ផង​ដែរ ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​៨​នាក់ លោក​ថា​រួម​មាន​កីឡាករ វត្ថា ប៊ុ​ន​ឃាង មក​ពី​ក្លិប​អង្គរធំ ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ សៅ វ​ណ្ណា មក​ពី​ក្លិប​យុវជន​វាល​ស្បូវ ដោយ​​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ដូច​គ្នា ហើយ​ការ​ប្រកួត​របស់​គេ​ក៏​ស៊ីសាច់ហុតឈាម ព្រោះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មានឱកាស​បាន​ប្រកួត​បន្ត ដោយ​សារ​តែ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺ​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​បាន​ឡើង​ប្រកួត​បន្ត​ក្នុង​វគ្គ​៨​នាក់ ហើយ​​ម្នាក់​ទៀត​ដែល​បរាជ័យ​គឺ​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ។ លោក​សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​គូ​នេះ ម្នាក់​ៗ​មានការ​ត្រៀម​ទុក​សម្បើម​ណាស់ ដោយសារ​តែ​អ្នក​ដែល​បាន​ឡើង​ទៅ​វគ្គ​៨​នាក់​ក្នុង​ពេល​ខាង​មុខ គឺ​នឹង​មានឱកាស​កាន់តែ​ច្រើន​។

លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ភាគី​ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា ត្រូវ​តែ​ដណ្ដើម​ឱ្យ​បាន​កៅអី​ក្នុង​វគ្គ​៨​នាក់​ចុង​ក្រោយ​នៅ ។

លោក​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​គឺជា​ធនធាន​កីឡាករ​ដ៏​កម្រ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្វៀន​ប្រដាល់ ។ លោក​ថា ភាគី​ម្ខាង​ៗ សុទ្ធតែ​បាន​ត្រៀមខ្លួន តែ​គេ​មិន​ទាន់​ប្រាកដ​​ថា​តើ​ការ​តាំងចិត្ត​របស់​អ្នក​នាង​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​មួយ​នេះ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​ម្ខាង​ៗ ។ សម្រាប់​មួយគូ​ទៀត គឺ​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជាមួយនឹង​កីឡាករ មាស សុ​ជាតិ មក​ពី​ក្លិប​ប៉ោយ​ប៉ែ​ត ដោយ​អ្នក​ទាំង​ពីរ​ក៏​ជា​បេក្ខភាព​ត្រូវ​ប្រកួត​ជម្រុះ​យក​កៅអី​៨​នាក់​ផង​ដែរ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ក៏​ជា​បេក្ខភាព​ជើង​ខ្លាំង​ក្នុង​វគ្គ​១៦​នាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ដែរ ។ សម្រាប់​ការ​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ តាំងពី​រសៀល​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ