ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ស្មាន​តែ​ចោរឆក់​កាបូប ប៊ិះ​ទក់​សាច់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​បាន​បន្ថយល្បឿន​បាន​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ចំ​ណុ​វ​ផ្លូវបែក​ជា​បួន បណ្ដាល​ឲ្យ​រង​របួសស្រាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ស្មាន​តែ​ជា​ករណី​ចោរឆក់​កាបូប បាន​នាំ​គ្នា​ស្រែ​កថា​ចោរ​ៗ បម្រុង​នឹង​វាយ ធ្វើ​ឲ្យ​យុវជន​ម្នាក់​ភ័យ​ពេក​បាន​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​បាន​បន្ថយល្បឿន​បាន​បុក​ម៉ូតូ​សង់​កូរ៉េ​នៅ​ចំ​ណុ​វ​ផ្លូវបែក​ជា​បួន បណ្ដាល​ឲ្យ​រង​របួសស្រាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ស្មាន​តែ​ជា​ករណី​ចោរឆក់​កាបូប បាន​នាំ​គ្នា​ស្រែ​កថា​ចោរ​ៗ បម្រុង​នឹង​វាយ ធ្វើ​ឲ្យ​យុវជន​ម្នាក់​ភ័យ​ពេក​បាន​រត់គេច​ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៣​កែង​ផ្លូវ​១០៦ នៅ​ក្រោយ​ផ្សារ​រាត្រី ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដឹក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ឈាម​ជ្រូក អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​មក​តាម​បណ្ដោយ​ផ្លូវ​១០៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៤១៧៤ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ផ្លូវបែក​ជា​បួន​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ទាំង​សងខាង សំណាងល្អ​ហើយ​មិន​មាន​នរណា​ម្នាក់​រង​របួសធ្ងន់​នោះ​ទេ គ្រាន់តែរ​លាត់ដៃរ​លាត់ជើង​តែ​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ​ដែលរ​ប្រជាពលរដ្ឋ​ស្មានថា​យុវជន​២​នាក់​នោះ​ជា​ចោរឆក់​កាបូប​ស្ត្រី​រង​គ្រោះ ក៏​នាំ​គ្នា​ស្រែ​កថា​ចោរ​ៗ​បម្រុង​នឹង​ព្រួត​ដេញ​វាយ ធ្វើ​ឲ្យ​ខាង​យុវជន​ម្នាក់​ទៀត​ភ័យ​ពេក ក៏​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​តែ​មិត្តភក្តិ​ជា​ម្ចាស់​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ភាគី​ទាំង​សង​មិន​មាន​ខូចខាត​អី​ធ្ងន់ធ្ងរ​នោះ​ទេ ក្រោយមក​សមត្ថកិច្ច​បាន​មក​ដល់​សួរនាំ​ទៅ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក៏​ជួយ​សម្របសម្រួល​ភាគី​ទាំង​សងខាង​ឲ្យ​ចរចា​គ្នា ។

ក្រោយ​ពេល​កើតហេតុ ខាង​ភាគី​ម៉ូតូ​បង្ក​សុំ​ចេញ​ថ្ងៃ​ព្យាបាល​ឲ្យ​ជន​រង​គ្រោះ ហើយ​ខាង​រង​គ្រោះ​ព្រម​ទទួលយក​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ