ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​CNRP២​រូប ចូល​មក​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​CPP

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​បាន​មួយ​ថ្ងៃ សម្រាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​តំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​បេក្ខភាព​ព​បម្រុង​សម្រាប់​ឃុំ​សង្កាត់​ក្នុង​ទូ​ទាំង​៩…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​បាន​មួយ​ថ្ងៃ សម្រាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​តំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​បេក្ខភាព​ព​បម្រុង​សម្រាប់​ឃុំ​សង្កាត់​ក្នុង​ទូ​ទាំង​៩ ស្រុក​-​ក្រុង សរុប​៧២​នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមាជិក​ទាំងនោះ បាន​មក​ចូល​រួមរស់​ជីវភាព​នយោបាយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ ព្រមទាំង​បើក​ជំហរ​ឱ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​មានឱកាស​បម្រើ​ប្រជាពលរដ្ឋ​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​រីក​ចម្រើន ក្រោយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​តាម​សាលក្រម​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​នេះ​។

សូម​បញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ថ្មី​ៗ​នេះ​បាន​អំពាវ​ឱ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​តំណែង​ក្រុមប្រឹក្សា​-​ឃុំ​សង្កាត់ បើ​មាន​ឆន្ទៈ​ចង់​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​តទៅ​ទៀត​ត្រូវ​ចូល​មក​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​គិត​ត្រឹម​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ និង​រក្សា​បាន​តំណែង​ជា​ដដែល​។ ដោយឡែក​បើសិនជា​ហួស​កាលកំណត់​ឱសានវាទ​នេះ​ក៏​គណបក្ស​ប្រជាជន​នៅ​តែ​បន្ត​ទទួល​បងប្អូន​ដដែល ប៉ុន្តែ​ក្នុង​សមាជិក​ជា​ធម្មតា​។

ដោយឡែក​លោកស្រី គង់ ស្រី​ម៉ៅ បេក្ខភាព​លេខ​រៀង​ទី​៣ និង​លោក ប៉ាត វុ​ទ្ធី បេក្ខភាព​លេខ​រៀង​ទី​៨ តំណែង​ក្រុមប្រឹក្សា​ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ប្រាប់​ឱ្យ​ដឹង​ថា​៖ លោក និង​លោកស្រី​បាន​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយដោយ​នៅ​ក្នុង​ដំណាក់កាល​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក និង​លោកស្រី មិន​បាន​ទទួលផល​ប្រយោជន៍​អ្វី​ពី​គណបក្ស​ង្គ្រោះ​ជាតិ​អ្វី​នោះ​ឡើយ ក្រៅពី​បោកប្រាស់​ពួក​គាត់​ឱ្យ​ចាយ​លុយ​ខ្លួនឯង ដើរ​ធ្វើ​នយោបាយ​បម្រើ​បក្ខ​លក់​អស់​ស្រែ​ចម្ការ និង​បានឱ្យ​បំផុស​ញុះញង់​លាប​ពណ៌​គ្នា ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​បែកបាក់​គ្នា​តែ​ប៉ុណ្ណោះ​។ លោក និង​លោកស្រី ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​អ្នក​ណា​ទិញ​ទឹកចិត្ត​នោះ​ឡើយ​គឺ​មក​ដោយ​ស្ម័គ្រចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ