ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១០០​គ្រួសារ ព្រម​មក​រស់នៅ​បណ្ដោះអាសន្ន​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ជាង​១០០​គ្រួសារ បាន​យល់ព្រម​ចាកចេញ​ពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​តាម​មាត់​ប្រឡាយ ទៅ​ស្នាក់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្រោម​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៧ លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ជាង​១០០​គ្រួសារ បាន​យល់ព្រម​ចាកចេញ​ពី​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​តាម​មាត់​ប្រឡាយ ទៅ​ស្នាក់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក្រោម​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

នៅ​ល្ងាច​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៧ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អភិបាលរង និង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់​ស្តែ​នៃ​ការ​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ជាង​១៥៣​គ្រួសារ​នឹង​ត្រូវ​បញ្ជូន​មក​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ផ្ទះ​មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ មាន​ផ្លូវ​មុខ ក្រោយ មានទឹក​ភ្លើង និង​បង្គន់​អនាម័យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ