ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​ស៊ី​ឈ្មួ​ល​ឲ្យ​គេ មិន​ទាន់​ដល់​ផង​ស្រាប់តែ​រថយន្ត​មក​ពីក្រោយ​យ៉ាង​លឿន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ខណៈ​កម្មករ​ស៊ី​ឈ្មួ​ល​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បោច​មាន់​ទា ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ដែល​រថយន្ត​បើក​យ៉ាង​លឿន​ទើប បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​ជាង​ល្ងាច ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ខណៈ​កម្មករ​ស៊ី​ឈ្មួ​ល​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បោច​មាន់​ទា ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ដែល​រថយន្ត​បើក​យ៉ាង​លឿន​ទើប បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​ជាង​ល្ងាច ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទី​១- ឈ្មោះ​យុម យេ​៉ង អាយុ​១៨​ឆ្នាំ ទី​២- ឈ្មោះ​ឆាន ហន អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២ មានមុខរ​បរជា​កម្មករ​ស៊ី​ឈ្មួ​ល​បោច​មាន់​ទា ស្នាក់​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ហើយ​មានស្រុក​កំណើត​នៅ ឃុំ​តា​លុន ខេត្តកណ្តាល ។ ចំណែក​ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ​ដែល​បើករថយន្ត ពណ៌​ស ស្លាក​លេខ ផ​.៣៥៧២​ភ្នំពេញ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បោច​មាន់​ទា​ស៊ី​ឈ្មួ​ល​ឲ្យ​គេ មិន​ទាន់​ដល់​ផង​ស្រាប់តែ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​និង​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​ធ្វើ​កំណត់ហេតុ​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ