ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាស់​គេ​ប៉ុណ្ណា​! លោកស្រី​និង​លោកស្រី​ឈ្លោះ​ហែកហួ​ផ្អើល​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត គឺ​លោកស្រី ប៉ុក ចាន់​ធា​រី បាន​វាយតប់​បោច​សក់​គ្នា​គ្មាន​ត្រា​ប្រណី ជាមួយ​មន្ត្រី​ក្រោម ឱវាទ…

ខេត្តបាត់ដំបង ៖ ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត គឺ​លោកស្រី ប៉ុក ចាន់​ធា​រី បាន​វាយតប់​បោច​សក់​គ្នា​គ្មាន​ត្រា​ប្រណី ជាមួយ​មន្ត្រី​ក្រោម
ឱវាទ បង្ក​ឱ្យ​ផ្អើល​ពេញ​មន្ទីរ​ព័ត៌មាន​ខេត្ត កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ ស្ថិត​ក្នុងភូមិ​រតន​: សង្កាត់​រតន​: ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​បញ្ហា​ផ្ទៃក្នុង​របស់​មន្ទីរ និង​បញ្ហា​ស៊ីដាច់​លុយកាក់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អំពើ​ហិង្សា​ដ៏​កំរោល​នៅ​ក្នុង​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​នេះ ភាគី​ម្ខាង គេ​ឃើញ​មាន​លោកស្រី​ប៉ុក ចាន់​ធា​រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​កូនប្រុស​របស់​គាត់ ឈ្មោះ​ទេ​ព្យ សុភមង្គល ដែល​ជា​មន្ត្រី​នៃ​មន្ទីរ​របស់​ម្ដាយ​នេះ​ដែរ ។

ដោយឡែក ភាគី​ម្ខាង​ទៀត ដែល​មាន​តែ​ម្នាក់ឯង គឺ​លោកស្រី អ៊ុ​ក វី អតីត​ប្រធាន​គណនេយ្យ​នៃ​មន្ទីរ​ព័ត៌មាន បច្ចុប្បន្ន ត្រូវ​បាន​គេ​ដកហូត​តំណែង​ឱ្យធ្វើ​ជា​មន្ត្រី​ធម្មតា នៅ​ក្នុង​មន្ទីរ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​មិន​ចេះ​ចប់​នេះ ។

គេ​មិន​ទាន់​ដឹង​មូលហេតុ​ឲ្យ​ប្រាកដ ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា រវាង​ប្រធាន​មន្ទីរ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​លើ​សកម្មភាព​ប្រតាយប្រតប់​គ្នា ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​មាន​រយៈពេល​ជាង​១​នាទី គេ​ឮ​សំឡេង​លោកស្រី ប៉ុក ចាន់​ធា​រី ស្រែក​ព្រមាន​លោកស្រី​អ៊ុ​ក វី រួច​លោកស្រី​ប្រធាន​មន្ទីរ​រូប​នេះ ស្ទុះ​ទៅ​វាយតប់ និង​បោច​សក់​គ្នា អូស​ពី​មាត់ទ្វារ​ចូល​ក្នុង​មន្ទីរ​តែ​ម្ដង ។ ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​មាន​មន្ត្រី​មន្ទីរ​ព័ត៌មាន​៣​នាក់ បាន​ចូល​ទៅ​ឃាត់ ក្នុង​នោះ មានកូន​ប្រុស​លោកស្រី​ប្រធាន​មន្ទីរ​ម្នាក់​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​មួយ​ចំនួន​បាន​ផ្ដល់​ព័ត៌មាន​នេះ​ជាបឋម​ថា អំពើ​ហិង្សា​ខាងលើ​នេះ គឺជា​ជម្លោះផ្ទៃក្នុង ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ទំនាស់​រឿង​លុយកាក់ និង​បក្សពួក​និយម ។ រឿង​ដ៏​អាស្រូវ​នៅ​ក្នុង​មន្ទីរ​មួយ​នេះ បាន​រង្គោះរ​ង្កើ​រ​យូរ​មក​ហើយ តែ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​មក​ក្រៅ​ទេ ។ ប៉ុន្តែ​ជម្លោះផ្ទៃក្នុង​ពេល​នេះ ទំនង​អាច​ជា​សញ្ញា​ចាប់ផ្ដើម​បែកធ្លាយ​កាន់តែ​ធ្ងន់​ហើយ និង​អាច​ឈាន​ដល់​ការ​ប្ដឹងប្តល់​គ្នា ឬ អាច​ឈាន​ដល់​ការ​ប៉ះពាល់​មុខ​តំណែង​ខ្លះ​ៗ​ផង​ក៏​មិនដឹង ។

អត្ថបទសរសេរ ដោយ