ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ខឹង​ដែល​បារាំង​ឃាត់ខ្លួន​មហាសេដ្ឋី​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​បារាំង ៖ មហាសេដ្ឋី និង​ជា​ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី លោក​ស៊ូ​ឡី​ម៉ា​ន់ កេ​រី​ម៉ូ​វ ដែល​ត្រូវ​ចាប់ខ្លួន​ពេល​ចុះ​ពី​យន្តហោះ​កាលពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​បារាំង ៖ មហាសេដ្ឋី និង​ជា​ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី លោក​ស៊ូ​ឡី​ម៉ា​ន់ កេ​រី​ម៉ូ​វ ដែល​ត្រូវ​ចាប់ខ្លួន​ពេល​ចុះ​ពី​យន្តហោះ​កាលពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ញ៉ាំង​ឱ្យ​រុ​ស្ស៊ី​ខឹងសម្បា​នោះ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា ត្រូវ​ជាប់​ការ​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់​នៃ​ការ​លួច​បន្លំ​ពន្ធ ។

រដ្ឋ​អាជ្ញា​បារាំង លោក JEAN MICHEL PRÊTRE បញ្ជាក់​ប្រាប់ AFP ថា លោក​ត្រូវ​ប្រគល់​​លិខិតឆ្លងដែន ហើយ​បង់ប្រាក់​ធានា​៥​លាន​អឺ​រ៉ូ ។ លោក​ពុំ​មាន​សិទ្ធិ​ចាក​ចេញពី​ខេត្ត DES ALPES-MARITIMES ដែល​មាន​ទីក្រុង​នី​ស​ឡើយ ។

លោក​កេ​រី​ម៉ូ​វ ត្រូវ​ឃាត់ខ្លួន​ពេល​ចុះ​ពី​យន្តហោះ​នា​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ក្រុង​នី​ស ហើយ​ត្រូវ​ឃុំខ្លួន​ភ្លាម​ៗ ។ មហាសេដ្ឋី​រូប​នេះ​កាន់​លិខិតឆ្លងដែន​ការទូត​មួយ ប៉ុន្តែ​លោក​ពុំ​ប្រើ​វា​ឡើយ​នា​ថ្ងៃ​ទី​២០ វិច្ឆិកា នោះ ព្រោះ​លោក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន ។ ការ​ឃាត់ខ្លួន​លោក​ញ៉ាំង​ឱ្យ​បណ្តា​សមាជិក​សភា រុ​ស្ស៊ី​ផ្ទុះ​កំហឹង និង​ផ្ទុះ​ប្រតិកម្ម​របស់​វិមាន​ក្រឹម​ឡាំង ។

លោក​កេ​រី​ម៉ូ​វ មានទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ប្រទេស​បារាំង ពិសេស​នៅ CAP D’ANTIBES ដោយ​លោក​ទិញ​ដីធ្លី និង​ភូមិ​គ្រឹះ​ទាំងឡាយ​ជា​បន្តបន្ទាប់ ក្នុង​ទឹកប្រាក់​ដែល​ពុំ​បាន​ប្រកាស ដែល​ប្រភព​មួយ​ថា មាន​ជា​ច្រើន​សិប​លាន​អឺ​រ៉ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ