ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក RATKO MLADIC ត្រូវ​តុលាការ​កាត់ទោស​ដាក់គុក​មួយ​ជីវិត

6 ឆ្នាំ មុន

អតីត​យូ​ហ្គោ​ស្លា​វី ៖ មាន​រហស្សនាម​ថា «​ពេជ្ឈឃាត​តំបន់​បាល់​កង់​» លោក RATKO MLADIC អតីត​ប្រមុខ​យោធា​ស៊ែ​បបូ​ស្នី កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា…

អតីត​យូ​ហ្គោ​ស្លា​វី ៖ មាន​រហស្សនាម​ថា «​ពេជ្ឈឃាត​តំបន់​បាល់​កង់​» លោក RATKO MLADIC អតីត​ប្រមុខ​យោធា​ស៊ែ​បបូ​ស្នី កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ត្រូវ​តុលាការអន្តរជាតិ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ។

ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​អតីត​យូ​ហ្គោ​ស្លា​វី TPIY លោក ALPHONS ORIE ថ្លែង​ថា ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ទាំងនេះ​តុលាការ​សម្រេច​កាត់ទោស​លោក RATKO MLADIC ដាក់គុក​អស់​មួយ​ជីវិត ។ ការ​ប្រកាស​ទោស​នេះ​ធ្វើ​ឡើង​ដោយ​អវត្តមាន​ជន​ជាប់ចោទ​ដែល​ត្រូវ​នាំ​ចេញពី​សាល​សវនាការ​មុន​នេះ​បន្តិច ព្រោះតែ​លោក​ជេរ​ចៅក្រម​ទាំងឡាយ​របស់​តុលាការ​នោះ​ថា សុទ្ធតែ​ពួក​ភូត​កុហក ។

កូនប្រុស​ជនជាប់ចោទ​លោក DARKO MLADIC ប្រកាស​ថា ឪពុក​របស់​លោក​នឹង​ធ្វើ​ការ​​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ការ​វិនិច្ឆ័យ​ទោស​នេះ​ដែល​ជា​លើក​ចុង​ក្រោយ​របស់​តុលាការ TPIY ។

ជាង​២០​ឆ្នាំ​ក្រោយ​សង្គ្រាម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១០០.០០០​នាក់ ហើយ​មនុស្ស​២,២​លាន​នាក់​រត់​ភៀសខ្លួន​កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០ លោក RATKO MLADIC អាយុ​៧៤​ឆ្នាំ ទទួល​ការ​កាត់ទោស​ពី​បទចោទប្រកាន់​ចំនួន​១០​ករណី ក្នុង​នោះ​មាន​បទ​ចោទប្រកាន់​ពី​ការ​ប្រល័យពូជសាសន៍​នៅ​តំបន់ SREBRENICA ជា​កន្លែង​ដែល​បុរស​ស្ត្រី​កុមារ​អ៊ិ​ស្លា​ម​ដល់​ទៅ​៨.០០០​នាក់ ត្រូវ​សម្លាប់​កាលពី​ឆ្នាំ​១៩៩៥ ។ លោក​ទទួល​បាន​ការ​លុប​ចោលការ​ចោទប្រកាន់​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​តាម​ទីក្រុង​ច្រើន​ទៀត ។
បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៣ ដើម្បី​កាត់​ទោស​បណ្តា​អ្នក​ទទួលខុសត្រូវ​លើ​បទឧក្រិដ្ឋ​សង្គ្រាម​អំឡុង​ពេល​នៃ​ជម្លោះ​នានា​នៅ​តំបន់​បាល់​កង់​តុលាការ TPIY នា​ថ្ងៃ​ទី​២២ វិច្ឆិកា ឈាន​ដល់​ដំណាក់កាល​សំខាន់​មួយ​នៃ​ប្រវត្តិ​របស់​ខ្លួន​មុន​ពេល​បិទទ្វារ​ជា​ស្ថាពរ​នា​ថ្ងៃ​ទី​៣១ ធ្នូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ