ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ហេតុ​អី​បានជា​គាត់​ហូប​បាយ​ហើយ ចូល​បន្ទប់​សម្រេចចិត្ត​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​សុខ​ៗ​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​ហេតុការណ៍​ដែល​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​០២​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ថ្នល់ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​សុខ​ៗ​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​ហេតុការណ៍​ដែល​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​០២​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ថ្នល់ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍ឯក អ៊ា​ត គឹ​ម​អ៊ា​ន់ អធិការរង​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​សេចក្តីរាយការណ៍​ពី​ករណី​លេបថ្នាំ​ធ្វើ​អត្តឃាត​នៅ​ចំនុច​កើតហេតុ​ខាងលើ​រួច​មក​មន្ត្រី​ក៏​ចុះ​ទៅ​ដល់​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ខន ណេ​ង អាយុ​៣៧​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ និង​មាន​ប្តី​ឈ្មោះ​ជា ទូច អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​ជាង​ដំ​ដែក អ្នក​ទាំង​ពី​នាក់​ទើបតែ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ពុំ​មាន​កូនចៅ​នោះ​ទេ ។

យោង​តាម​ការ​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ខាងលើ​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន នៅ​មិន​ទាន់​ដឹង​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ស្រាប់តែ​នៅ​សុខ​ៗ​ក្រោយ​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច​ស្ត្រី​រង​គ្រោះ​ស​ង្ងំ​នៅ​បន្ទប់​លួច​យក​ថ្នាំ​មួយ​បន្ទះ​ស្មើ​និង​១០​គ្រាប់ លេប​លាយ​ជាមួយនឹង​២​គ្រាប់​ទៀត​ក៏​បណ្តាល​ឲ្យ​ប្រតិកម្ម​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ ។
បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កុសល​វិ​ច្ឆ័​យ​រួច​ក៏​ប្រគល់​សព​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ