ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ប្រាក់​លាន​ដើរដល់ផ្លូវ​បំបែក

6 ឆ្នាំ មុន

លោក​Elon Musk ជា​ម្ចាស់ទ្រព្យ​សម្បត្តិ​ចំនួន​២០.០០០​លាន​ដុល្លារ បាន​ទទួលស្គាល់​ថា​លោក​បាន​បែកបាក់​ជាមួយ​តារា​សម្តែង​ដ៏​ស្រស់​ស្អាត​នាង​Amber Heard អតីត​ប្រពន្ធ​របស់​លោក​Johnny Depp ហើយ ។ លោក​Elon…

លោក​Elon Musk ជា​ម្ចាស់ទ្រព្យ​សម្បត្តិ​ចំនួន​២០.០០០​លាន​ដុល្លារ បាន​ទទួលស្គាល់​ថា​លោក​បាន​បែកបាក់​ជាមួយ​តារា​សម្តែង​ដ៏​ស្រស់​ស្អាត​នាង​Amber Heard អតីត​ប្រពន្ធ​របស់​លោក​Johnny Depp ហើយ ។

លោក​Elon Musk​បញ្ជាក់​ថា «​ស្ទើរតែ​គ្រប់ពេល​ខ្ញុំ​នឹង​ស្ថិត​នៅ​ក្នុង​ភាព​សោកសៅ ប៉ុន្តែ​ត្រូវ​ព្យាយាម​រំងាប់​ចិត្ត និង​ចំណាយពេល​នៅ​ជាមួយ​មនុស្ស​ដែល​មាន​ទស្សនៈ​វិជ្ជ​មាន»។

លោក​Elon Musk និង​Amber Heard​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​មុន និង​ទើប​បង្ហាញ​ភាព​ល្អូកល្អិន​ជា​សាធារណៈ​កាលពីដើម​ឆ្នាំ​នេះ​។ សម្ព័ន្ធភាព​របស់​ពួក​គេ​បាន​បញ្ចប់​កាលពី​ខែសីហា​កន្លង​មក ដោយសារ​ពួក​គេ​តែងតែ​រវល់​នឹង​ការងារ ដោយ​លោក​Mush មានការ​ងារ​ផ្សេង​ៗ​ជា​ច្រើន រីឯ​នាង​Heard ត្រូវ​សម្តែង​ភាពយន្ត «Aquaman» ។

មុន​ពេល​សេពគប់​ជាមួយ​នាង​Amber Heard ឃើញ​ថា​លោក Elon Musk ធ្លាប់​រៀប​ការ​ចំនួន​៣​លើក​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ