ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ព្រលឹង​ចុង​សក់ ! ខណៈ​ក្រឡាប់​រថយន្ត​ជា​ច្រើន​ជុំ​ឡើង​ខ្ទេច(មាន​វី​ដេ​អូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​ហ្សឹ​បា​សា ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ…

ខេត្តព្រៃវែង ៖ មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​ហ្សឹ​បា​សា ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ស ស្លាក​លេខ ភ្នំពេញ​២Z-០១៤៩ ដែល​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​ហ្សឹ​បា​សា ពី​លិចទៅ​កើត​ពេល​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ជ្រុល​ទៅ​បុក​កន្ទុយ​រថយន្ត​កូរ៉េ​ដឹក​ខ្សាច់​មួយ​គ្រឿង ពណ៌​សលាយ​ខៀវ ស្លាក​លេខ ភ្នំពេញ​៣B-២៣៨៤ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា​ចំ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​ដឹក​ខ្សាច់​នោះ​ដាច់​កាឡេ និង​របូត​កង់​ក្រោយ​ចេញពី​តួ​រថយន្ត ហើយ​ជើង​កង់​របូត​ចេញ​នោះ បានរ​ត់ទៅ​បុក​ចំ​ម៉ូតូ​អ្នកដំណើរ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ជិះ​មក​ពីក្រោយ ធ្វើ​ឲ្យ​ម៉ូតូ​ដួល​បោក​ខ្ទប់​ជាមួយ​ជើង​កង់​រថយន្ត​នោះ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ ចំណែក​រថយន្ត​បង្ក ពេល​បុក​រថយន្ត​ដឹក​ខ្សាច់​នោះ​បាន​ធ្វើ​ឲ្យ​ដាច់​កង់​មុខ​ផ្នែក​ខាងឆ្វេង ហើយ​រថយន្ត​បាន​ក្រឡាប់​ខ្លួន​វិល​៣-៤​ជុំ រួច​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់ និង​បង្កាន់ដៃ​ដែក​អម​សងខាង​ផ្លូវ​ពេញ​មួយ​ទំហឹង​ទៀត ទើប​ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ ទៅ​ដឹក​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ទាំង​២​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ជន​រង​គ្រោះ​សៅ សុភា អាយុ​១៩​ឆ្នាំ ដែល​របួសធ្ងន់​បាក់​ភ្លៅ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។
រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ រង់ចាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕
https://www.youtube.com/watch?v=0V5rUIjdHAM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ