ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​ខំ​បំពេញភារកិច្ច តែ​បែរជា​ជួប​រឿង​អកុសល​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

  ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​មួយ​រូប​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​សត្វ​គោ​ដែល​រត់​ឆ្លងផ្លូវ ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​មានការ​ចូលរួម​រំលែក​ទុក្ខ​ពី​អ្នកតំណាង​រាស្ត្រ និង​ថ្នាក់ដឹកនាំ​ព្រមទាំង​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​កន្ទួត​ផង​ដែរ ។ ថវិការ​ចំនួន​១៤៥០០០​រៀល​ត្រូវ​បាន​លោក​អធិការ​ស្រុក​នាំ​យក​ទៅ​ចូល​បុណ្យ​ដល់​ផ្ទះ​មន្ត្រី​នគរបាល​រង​គ្រោះ​តែ​ម្តង ។…

 

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​មួយ​រូប​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​សត្វ​គោ​ដែល​រត់​ឆ្លងផ្លូវ ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​មានការ​ចូលរួម​រំលែក​ទុក្ខ​ពី​អ្នកតំណាង​រាស្ត្រ និង​ថ្នាក់ដឹកនាំ​ព្រមទាំង​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​កន្ទួត​ផង​ដែរ ។ ថវិការ​ចំនួន​១៤៥០០០​រៀល​ត្រូវ​បាន​លោក​អធិការ​ស្រុក​នាំ​យក​ទៅ​ចូល​បុណ្យ​ដល់​ផ្ទះ​មន្ត្រី​នគរបាល​រង​គ្រោះ​តែ​ម្តង ។

ជន​រង​គ្រោះ​ឈ្មោះ ទូច សុខុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្លែង​ព​ណ៍ ឃុំ​ព្រៃ​ញាត្តិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​នគរបាល​ប៉ុស្តិ៍​ជិះ​ម៉ូតូ​០១​គ្រឿង ព​ណ៍​ខ្មៅ ផ្លា​ក​លេខ​១H-៦៤៥២ ។

លោក​វរ​សេនី​ទោ ប៊ុត ប៊ុ​ន​ធឿ​ន​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី​ថ្ងៃ​ទី​២២ ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៧ ចំណុច​លើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧ ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

របាយការណ៍​របស់​មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា មន្ត្រីរ​រង​គ្រោះ​មុន​ពេល​កើតហេតុ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​គោលបំណង​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ពេល​ល្បាត​រួច
ក៏​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​សង្កែ​សាទ​ប​វិញ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​គោ​រត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​បុក​ហើយ​ដួល​រង​របួស​ជា​ទម្ងន់ ។ ក្រោយ​កើតហេតុ​គោ​រត់​បាត់ រីឯ​វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​សង្កែ​សាទ​ប ។

មន្ទីរពេទ្យ​រុ​ស្សី​បាន​ដឹក​ជន​រង​គ្រោះ ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​កូនចៅ ដោយ​ប្រាប់​ថា អស់សង្ឃឹម​ហើយ រហូត​មក​ដល់​ម៉ោង​១៣​និង​២៥​នាទី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ទូច​សុខុម​បាន​លាចាក​លោក​នេះ​ទៅ​ហើយ ។ ការ​បាត់បង់​មន្ត្រី​នគរបាល​ធ្វើ​ឲ្យ​មិត្ត​រួម​អាវុធ​មាន​ក្តី​អាឡោះអាល័យ​ជា​ពន់ពេក ជា​ពិសេស​គឺ​ក្នុង​នាម​លោក​ជា​អធិកា​តែ​ម្តង ។

លោក​អធិការ​បន្ត​ថា លោក​ទូច​សុខុម​គឺជា​មន្ត្រី​ម្នាក់​ដែល​បម្រើ​ប្រជាពលរដ្ឋ​អស់ពី​កម្លាំងកាយ​ចិត្ត​មិន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មានការ​ថ្នាក់​ថ្នែ​ង​ជាមួយ​លោក​ម្តងណា​ឡើយ ។ មរណៈភាព​របស់​លោក​ទូច​សុខុម បាន​ធ្វើ​ឲ្យមានការ​យកចិត្តទុកដាក់ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ផង​ដែរ ក្នុង​នាម​លោក​ជា​អធិការ​នគរបាល​ស្រុក​ក៏​បាន​នាំ​យក​ថវិការ ឧកញ៉ា​លី យ៉ុ​ង​ផាត់​ចំនួន​៥០០០០០​រៀល​ថវិការ​អធិការដ្ឋាន​ស្រុក​៤៥៥០០០​រៀល ថវិការ​របស់​ក្រុម​អា​ជីករ​នៅ​ផ្សារ​កន្ទួត​៤៥០០០០​រៀល ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​មន្ត្រី​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ