ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ណា​លឿន​ម្ល៉េះ បុក​គេ​ស្លា.ប់​បែប​នេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កែ​ឆ្នៃ បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កែ​ឆ្នៃ បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ភ្នំ​រាំង ស្ថិត​ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ ឆាយ ឡៃ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រង​របួសស្រាល រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ​បើកបរ​រថយន្ត​ផ្លា​ក​លេខ ខេមរភូមិន្ទ​០២- ២-៣៥២៥​រង​ការ​ខូចខាត​ធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់ ឈឹ​ម ផ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​នគរបាល​វរ​ព្រំដែន​គោក​លេខ​៨២៣ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​ម្ចាស់​រថយន្ត​កែ​ឆ្នៃ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ក្រោយ​ពេល​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​បន្ត​ថា ហេតុការណ៍​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​មក​ពី​កត្តា​មនុស្ស បើកបរ​មិន​ប្រកាន់​ស្តាំ ។
បច្ចុប្បន្ន​វត្ថុ​តាង ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ