ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត CNRP សុំ​ចូល​មក​រួមរស់​ជាមួយ CPP មាន​ចំនួន៥៦២​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី២២

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បើកផ្លូវ​ និង​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ចូល​មក​រួមរស់​ជាមួយ​គណបក្សកាន់អំណាច​ពេល​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ ឃើញ​ថា​ តួលេខ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​មានការ​កើន​ឡើងជា​បន្ត​ ​បន្ទាប់​។ ​ឯកឧត្តម…

​រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បើកផ្លូវ​ និង​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ចូល​មក​រួមរស់​ជាមួយ​គណបក្សកាន់អំណាច​ពេល​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ ឃើញ​ថា​ តួលេខ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​មានការ​កើន​ឡើងជា​បន្ត​
​បន្ទាប់​។

​ឯកឧត្តម អ៊​ក គឹ​មហា​ន អនុប្រធាន​ខុទ្ទកាល័យ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា គិត​ត្រឹម​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ក្រុមប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ «​សុំ​ចូល​មក​រួមរស់​ជា​មួយ​​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សរុប​៥៦២​នាក់​» ។​

​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មក ពី ៣៦៧​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ក្នុង​នោះ​រួម​មាន​៖
– តំណាងរាស្ត្រ ១​នាក់​,
– ក្រុមប្រឹក្សា​ខេត្ត ៧​នាក់​,
– ក្រុមប្រឹក្សា​ស្រុក ក្រុង ៤៤​នាក់​,
– ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ៥១០​នាក់​ដែល​ក្នុង​នោះ​រួម​មាន​
+ មេឃុំ​-​ចៅសង្កាត់ មាន ៤៦​នាក់​,
+ ជំទប់​ទី​១=៤៩​នាក់​,
+ ជំទប់ ទី​២=៩៧​នាក់​,
+ សមាជិក​=៣១៨​នាក់​

សូម​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ។

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​ទុក​ឱសានវាទ​សម្រាប់​ក្រុមប្រឹក្សា​ពី​អតីត​បក្ស​ប្រឆាំង​ចូល​មក​រួមរស់​ជាមួយ​គណបក្សកាន់អំណាច​ត្រឹម​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ​២០១៧ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ