ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​សួ​សុខទុក្ខ និង​រំលែក​ទុក្ខ​គ្រួសារ​សព​ក្រឡាប់​ឡាន

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព និង​សួរសុខទុក្ខ​កម្មករ​-​កម្ម​ការ​នី​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​គ្រោះថ្នាក់​ដោយសារ​ក្រឡាប់​រថយន្ត​ដឹក​កម្មករ បណ្តាល​ឲ្យ​កម្មករ​ស្លាប់​០១​នាក់…

ខេត្តតាកែវ ៖ លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព និង​សួរសុខទុក្ខ​កម្មករ​-​កម្ម​ការ​នី​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​គ្រោះថ្នាក់​ដោយសារ​ក្រឡាប់​រថយន្ត​ដឹក​កម្មករ បណ្តាល​ឲ្យ​កម្មករ​ស្លាប់​០១​នាក់ របួសធ្ងន់​០៣​នាក់ និង​របួសស្រាល​១២១​នាក់ ។
លោក​អភិបាលខេត្ត​បាន​ពាំនាំ​នូវ​ការ​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ បំផុត​ចំពោះ​ក្រុម​គ្រួសារ​សព និង​កម្មករ​-​កម្ម​ការ​នី​ដែល​រង​របួស ។

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ ចំពោះ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ និង​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ព្យាបាល​បងប្អូន​ឲ្យ​បាន​ល្អ និង​ជា​សះស្បើយ​ទើប​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
លោក​សង្កត់ធ្ងន់​ថា បញ្ជា​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ និង​អ្នកបើកបរ​រថយន្ត​ទូ​ទាំង​ខេត្ត​ថា អ្នកបើកបរ​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​ឬទេ ? ប្រ​សិន​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​នោះ នឹង​ពុំ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ដឹក​កម្មករ​នោះ​ទេ ។

លោក​អភិបាលខេត្ត​ក៏​បាន​នាំ​មក​នូវ​អំណោយ និង​ថវិកា​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព​នូវ​ថវិកា​ចំនួន​០៩​លាន​រៀល ក្នុង​នោះ​ថវិកា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ចំនួន​០២​លាន​រៀល លោក​ជា វណ្ណ​ដេ​ត អ្នកតំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី​០១​លាន​រៀល លោក​អភិបាលខេត្ត​០១​លាន​រៀល សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​០១​លាន​រៀល និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ចំនួន​០៤​លាន​រៀល ។

លោក​ក៏​បាន​ទទួល​បង់ថ្លៃ​សាលា​ផ្គត់ផ្គង់​ការ​សិក្សា​ប្រចាំខែ​រហូត​ចប់​បរិញ្ញាបត្រ​ដល់​ប្អូនស្រី​សព​ម្នាក់ ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ និង​សន្យា​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​ប្អូនស្រី​ម្នាក់​ទៀត​នៃ​សព​ក្រោយ​ពេល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ