ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ចាក់​ប្រេង អ្នក​គួរ​ប្រុង​ប្រយ័ត្ន​អ្វីខ្លះ ?

6 ឆ្នាំ មុន

មួយ​រយៈ​ចុង​ក្រោយ​មកនេះ មាន​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ថៃ ។ ករណី​ភាគច្រើន​កើតមក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​រថយន្ត ដែល​មិន​ប្រតិបត្តិ​តាម​ច្បាប់​របស់​ស្ថានីយ​ប្រេង ហើយ​បណ្តាល​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់ ។ តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​អ្វីខ្លះ នៅ​ពេល​កំពុង​ចាក់​ប្រេង ?…

មួយ​រយៈ​ចុង​ក្រោយ​មកនេះ មាន​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ថៃ ។ ករណី​ភាគច្រើន​កើតមក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​រថយន្ត ដែល​មិន​ប្រតិបត្តិ​តាម​ច្បាប់​របស់​ស្ថានីយ​ប្រេង ហើយ​បណ្តាល​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់ ។

តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​អ្វីខ្លះ នៅ​ពេល​កំពុង​ចាក់​ប្រេង ? ហើយ​ជឿជាក់​ថា មនុស្ស​ភាគច្រើន​មិន​បាន​អនុវត្ត ។

១-​មិន​ជក់បារី ៖
វា​ជា​ច្បាប់​គោល​តូច​មួយ​សម្រាប់​ការ​មិន​ជក់បារី​នៅ​ក្នុង​បរិវេណ​ចាក់​ប្រេង ដោយសារ​នៅ​កន្លែង​ខ្លះ​អាច​មាន​ប្រេង​កំពប់ ហើយ​បង្កើត​ចំហាយ​ប្រេង​ដែល​យើង​មើល​មិនឃើញ វា​នឹង​ធ្វើ​ឲ្យ​កើត​ភ្លើង​ឆេះ​បាន ។

២-​មិន​និយាយ​ទូរស័ព្ទ ៖
មាន​ព័ត៌មាន​ជា​ញឹកញាប់​រឿង​ការ​ឆេះ​ជា​អណ្តាតភ្លើង ក្រោយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ជិត​ឧបករណ៍​ចាក់​ប្រេង ដោយសារ​សេវា​ទូរស័ព្ទ​អាច​មាន​ប្រតិកម្ម​ជាមួយ​ប្រេង រហូត​​ដល់​បណ្តាល​ឲ្យ​ភ្លើង​ឆេះ ។ ដូច្នេះ អ្នក​គួរតែ​បិទ​ទូរស័ព្ទ​មុន​នឹង​ចាក់​ប្រេង ឬ​បើ​មាន​គេ​ទូរស័ព្ទ​ចូល​មក​ខណៈ​កំពុង​ចាក់​ប្រេង​នោះ ក៏​មិន​គួរ​ទទួល​ជា​ដាច់ខាត និង​គួរតែ​ដាក់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ក្នុង​រថយន្ត​ប៉ុណ្ណោះ ។

៣-​ត្រូវ​ពន្លត់​ម៉ាស៊ីនរថយន្ត ៖
ពិត​ហើយ ការ​បញ្ឆេះ​ម៉ាស៊ីន​ចោល អាច​គ្មាន​ផល​ដល់​ការ​កើត​ភ្លើង​ឆេះ​ពី​ប្រេង​ខ្លាំង​ប៉ុន្មាន​​ទេ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​នោះ កម្លាំង​ថាមពល​នៅ​ក្នុង​ធុង ដែល​បំ​ភាយ​ចំហាយ​ស្ងួត​ពី​ប្រេង​ជា​បន្តបន្ទាប់ ខណៈ​ពេល​កំពុង​ចាក់​ប្រេង វា​អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ទាំងនេះ អ្នក​អាច​ពន្លត់​ម៉ាស៊ីន​យានយន្ត​របស់​ខ្លួន ។

៤-​មិន​ចាក់​ប្រេង​ក្នុង​ធុង​ជ័រ​ប្លា​ស្ទិ​ក ៖
ការ​ចាក់​ប្រេង​នៅ​ក្នុង​ធុង​ជ័រ​ប្លា​ស្ទិ​ក គឺ​ចាត់ទុកជា​រឿង​គ្រោះថ្នាក់​ជាង​ការ​គិត​ទៅ​ទៀត ព្រោះ​បើ​មើល​សើ​ៗ​ទៅ វា​អាច​គ្មាន​កត្តា​ដែល​បង្ក​ឲ្យ​កើត​អគ្គិភ័យ​នោះ​ទេ ។ ប៉ុន្តែ​ធុង​ជ័រ​ប្លា​ស្ទិ​ក​អាច​ពេញ​ទៅ​ដោយ​ចរន្ត​ភ្លើង​ដែល​មើល​មិនឃើញ ហើយ​បង្ក​ឲ្យ​ភ្លើង​ឆេះ​បាន​ដូច​គ្នា ។

៥-​ប្រុង​ប្រយ័ត្ន​ចរន្ត​ភ្លើង​ឲ្យ​ល្អ ៖
ក្រៅពី​ធុង​ជ័រ​ប្លា​ស្ទិ​ក​ហើយ នៅ​មាន​សម្ភារ​ជា​ច្រើន​ទៀត​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ដោយ​​ងាយ ដូច​ជា សម្លៀក​បំពាក់ និង​កាបូប​ជាដើម​។ បើ​សម្ភារ​ទាំងនេះ​ទៅ​ប៉ះ​ជាប់​ជា​មួយ​​ចំហាយ​ប្រេង​ដែល​យើង​មើល​មិនឃើញ វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​ឆេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ