ទីក្រុងឡុងដ៍ ៖ ក្នុងឆ្នាំ២០១៨ខាងមុខ រថយន្ដ Bloodhound SSC ដែលប្រើលឿន១.៦០៩គីឡូម៉ែត្រក្នុង១ម៉ោង បានបំបែកឯតទគ្គកម្មជារថយន្ដដែលមានល្បឿនលឿនជាងគេបំផុតលើលោក ។ រថយន្តនេះត្រូវបានបើកសាកល្បងជាលើកដំបូងនៅលើផ្លូវរត់ចម្ងាយជាង៣គីឡូម៉ែត្រក្នុងព្រលានយន្តហោះ Newquay ស្ថិតនៅភាគនិរតីនៃប្រទេសអង់គ្លេស ។
រថយន្ដ Bloodhound ត្រូវបានបំពាក់ដោយម៉ាស៊ីនអេឡិចត្រូនិក EJ200 ដែលជាទូទៅ គេឃើញម៉ាស៊ីននេះមានតែក្នុងយន្ដហោះ Eurofighter Typhoon និងគ្រាប់រ៉ុកកែតប៉ុណ្ណោះ។ ម៉ាស៊ីនមានប្រវែងជាង១៣ម៉ែត្រ ហើយវាមើលទៅដូចជាមីស៊ីលច្រើនជាងដូចរថយន្ត ។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន លោក Richard Noble បាននិយាយថា គម្រោងទឹកប្រាក់៨៥លានដុល្លារ គឺជាបញ្ហាចោទដ៏សំខាន់ មួយ ។ លោកថា ៖« យើងមិនដឹងអំពីបន្ទុកការងារចាំបាច់ដើម្បីឈានដល់ដំណាក់កាលនេះទេ ។ យើងកំពុងតែស្នើសុំឲ្យអ្នកចាប់អារម្មណ៍មកវិនិយោគ ទាំងពួកគេមិនទាន់ដឹងថា អនាគតគម្រោងនេះនឹងទៅជាយ៉ាងណា » ។
បញ្ហាសំខាន់បំផុតនោះ គឺផ្លូវបើកបរត្រូវតែស្រឡះល្អដូចផ្លូវយន្តហោះដែរ ទើបវាអាចបើកបរក្នុងល្បឿនលឿនបាន ។ បើផ្លូវធម្មតាវិញ គេមិនទាន់ដឹងថា មានច្បាប់អនុញ្ញាតឲ្យបើកបរដែរឬទេ ចំពោះរថយន្តប្រភេទនេះ ។
ការកែប្រែជាច្រើនបានធ្វើឡើង ដើម្បីឱ្យវាដំណើរការនៅលើផ្លូវទឹក ជាជាងនៅវាលខ្សាច់។ អ្វីសំខាន់នោះ ប្រសិនបើវាត្រូវរត់នៅលើផ្លូវថ្នល់ធម្មតា គឺតម្រូវឲ្យប្រើប្រាស់កង់កៅស៊ូ ប៉ុន្តែការបើកបរក្នុងល្បឿនលឿនដល់១.៦០៩គីឡូម៉ែត្រក្នុង១ម៉ោង កង់កៅស៊ូមិនអាចទ្រាំទ្របានទេ ។
នៅលើវាលខ្សាច់ រថយន្តនេះនឹងដំណើរការដោយប្រើប្រាស់សម្បកកង់អាលុយមីញ៉ូម ព្រោះកង់កៅស៊ូនឹងបែកនៅល្បឿន១.៦០៩គីឡូម៉ែត្រក្នុង១ម៉ោង ៕
ចែករំលែកព័តមាននេះ