ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​ណាស់ ម្ចាស់​ចម្ការ​អើយ !

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ស្វែងរក​សត្វ​កណ្ដុរ បាន​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ប្រឆាំង​រថក្រោះ​ចំនូ​ន​២​គ្រាប់ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧​នេះ ខណៈ​គ្រាប់​មីន​នេះ​ហើប​ចេញពី​ក្នុង​ដីចម្ការ​មួយ​កន្លែង…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ស្វែងរក​សត្វ​កណ្ដុរ បាន​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ប្រឆាំង​រថក្រោះ​ចំនូ​ន​២​គ្រាប់ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧​នេះ ខណៈ​គ្រាប់​មីន​នេះ​ហើប​ចេញពី​ក្នុង​ដីចម្ការ​មួយ​កន្លែង នៅ​ក្នុងភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា វា​ជា​ប្រភេទ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ ដែល​ត្រូវ​គេ​ដាក់​ត្រូ​ត​លើ​គ្នា​កប់​នៅ​ក្នុង​ដី​កាលពី​អំឡុង​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​៨០ ហើយ​ប្រពល​រដ្ឋ​ដែល​ដើរ​ជីក​រក​សត្វ​កណ្ដុរ​ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​ដ៏​គ្រោះថ្នាក់​នេះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គ្រាប់​មីន​នោះ​នៅ​មានគុណ​ភាពល្អ​១០០%​។ គ្រាប់​មីន​នេះ​បាន​ហើប​ផុស​ចេញពី​ក្នុង​ដីចម្ការ ដែល​ម្ចាស់​តែង​អាស្រ័យ​ផល​រាល់​ឆ្នាំ តែ​គាត់​មានសំណាង​ចៀស​ផុត​ពី​គ្រាប់​សំណល់​សង្គ្រាម​នេះ​។ មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់​មីន​នេះ​ភ្លាម ពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​បន្ត​ភ្លាម​ៗ ទៅ​កាន់​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រំដោះ​គ្រាប់​មីន​ដ៏​គ្រោះថ្នាក់​នេះ​ចេញពី​ដីចម្ការ​អ្នក​ភូមិ​។

បើ​តាម​មន្ត្រី​ស៊ី​ម៉ាក​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ​គេ​បាន​ជីក​ដោះ​យក​គ្រាប់​មីនតោន​ទាំង​២​គ្រាប់​នោះ​ចេញពី​ដីចម្កា​រហើយ ដើម្បី​ត្រៀម​យក​ទៅ​កម្ទេច​ចោល​ហើយ​។ នេះ​ចាត់ទុកជា​សំណាងល្អ​បំផុត ដែល​ម្ចាស់​ចម្ការ​អាស្រ័យ​ផល​រាល់​ឆ្នាំ​មិន​ប៉ះ​ចំ​គ្រាប់​មីន​នេះ​។ ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ ដែល​សេសសល់​កាលពី​សង្គ្រាម​ដែល​អាច​មាន​សេសសល់​កប់​នៅ​ក្នុង​ដីស្រែ ឬ​ចម្ការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ