ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មួយ​ករណី​សិន ដូច​ជា​កក្រើក​ពេក​ហើយ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មាន​សេចក្ដីរាយការណ៍​ជាបឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ចោរកម្ម​ដ៏​កក្រើក​ក្នុង​ក្រុង​បាត់ដំបង នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទៅ​លើ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប នៃ​ស្នងការ​ខេត្ត​បាន​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត…

ខេត្តបាត់ដំបង ៖ មាន​សេចក្ដីរាយការណ៍​ជាបឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ចោរកម្ម​ដ៏​កក្រើក​ក្នុង​ក្រុង​បាត់ដំបង នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទៅ​លើ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប នៃ​ស្នងការ​ខេត្ត​បាន​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧​នេះ ខណៈ​ជន​ទាំង​២​នាក់​នេះ​កំពុង​សម្ងំ​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ ផាក ដែល​ស្ថិត​នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ទី​១.​ឈ្មោះ សឺ​ម សីហា ហៅ​ង៉ា អាយុ​២២​ឆ្នាំ នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង​ទី​២.​ឈ្មោះ អេ​ង ឆៃ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ចោរ​ដៃ​ស្អិត​នេះ បាន​សារភាព​ពេល​មន្ត្រី​សួរនាំ​ត្រួស​ៗ​ដំបូង​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប ឬ​ឆក់​យក​ទូរស័ព្ទ​ពី​អ្នកដំណើរ​យ៉ាងតិច​៥​លើក នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ក្នុង​នោះ​ពួក​ខ្លួន​បាន​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​មាន​ទាំង​ជនបរទេស​ចំនួន​២​លើក​ផង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​បង្ការ បង្ក្រាប បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ដែល​ជា​របស់​ជន​រង​គ្រោះ​។ សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​ហាក់​បាន​កម្រើក​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្រុង​បាត់ដំបង នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ អំពើ​ចោរកម្ម​ដែល​កំពុង​កម្រើក​យ៉ាង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​នេះ មាន​ដូច​ជា​ចោរឆក់ ចោរ​គាស់​ផ្ទះ ឬ​តូប​លក់ដូរ និង​ចោរ​កាច់​សោ ក​លួច​យក​ម៉ូតូ​។​ល​។

ប៉ុន្តែ​កម្លាំង​ជំនាញ​របស់​ស្នង​ង​ការ​ខេត្ត​ក៏​បង្ក្រាប​បានជា​បន្តបន្ទាប់​ដែរ ខណៈ​កម្លាំង​នគរបាល​ក្រុង​បាត់ ត្រូវ​គេ​គត់​សម្គាល់ថា ហាក់​ងាប់​ដៃ​ងាប់​ជើង​ស្ដូក​គ្មាន​សកម្មភាព​តែ​ម្ដង​។ បើ​តាម​ប្រភព​ខាងលើ​បាន​ទម្លាយ​ឲ្យ​ដឹង​ខ្លះ​ៗ​ថា គ្រាន់តែ​ក្នុង​រយៈពេល​ជាង​កន្លះ​ខែ ក្នុង​ខែវិច្ឆិកា​នេះ​ករណី​ចោរឆក់ ចោរ​គាស់​ផ្ទះ និង​ចោរ​កាច់​សោក​លួច​ម៉ូតូ បាន​កើតឡើង​មិន​តិច​ជាង​២០​លើក​ឡើយ​។ នេះ​ជា​របាយការណ៍​បឋម​ប៉ុណ្ណោះ តែ​មាន​ករណី​ឆក់​ខ្លះ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទេ ដោយសារ​អស់ជំនឿ​លើ​សមត្ថកិច្ច​។ ទោះជា​យ៉ាងណា​ក្រុម​ចោរ​ដៃ​ស្អិត​ដែល​កម្លាំង​ស្នងការ​ខេត្ត​បង្ក្រាប​បាន​២​នាក់​ខាងលើ​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​បក្ខពួក​គេ​មួយ​ចំនួន​ទៀត​ដែល​អាច​ពាក់ព័ន្ធ មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​៕
https://youtu.be/tMeifm8yQZ8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ