ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាសូរ​ណាស់​ក្មេង​១១​នាក់ ជា​ទាសករ​ជនជាតិ​វៀតណាម

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ករណី​បង្ខំ​ក្មេង​ប្រុស​ស្រី​១១​នាក់​ឲ្យ​សុំទាន​។ លោក​វរៈសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ករណី​បង្ខំ​ក្មេង​ប្រុស​ស្រី​១១​នាក់​ឲ្យ​សុំទាន​។ លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ជនសង្ស័យ​ប្រុស​ស្រី ដែល​ត្រូវ​ឃាត់ខ្លួន​ជា​ជនជាតិ​វៀតណាម​មាន​១.​ឈ្មោះ ចូ​ច គង់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ២.​ឈ្មោះ ឈៀង វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​កុមារ​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ប្រុស​ស្រី​បាន​បង្ខំ​ឲ្យ​ក្មេង​ដើរ​សុំទាន​នៅ​តំបន់​ប៉ោយ​ប៉ែ​ត ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ និង​រំដោះ​កុមារ​ង​គ្រោះ​ចំនួន​១១​នាក់ មាន​កុមារី​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​.​ស្រី​២​នាក់ និង​រំដោះ​កុមា​រា និង​កុមារី​ចំនួន​១១​នាក់ តាម​ចម្លើយ​កុមារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​គឺ​ជនសង្ស័យ​២​នាក់​នេះ​បាន​បង្ខំ​ឲ្យ​ពួក​គេ​បំបែក​គ្នា​ដើរ​សុំទាន​មាននៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បរិវេណ​កាស៊ីណូ​ប៉ោយ​ប៉ែ​ត​។

ក្នុង​១​ថ្ងៃ​ម្នាក់​ៗ​កំណត់​បាន​លុយ​៥​ម៉ឺន​រៀល​ទើប​ឲ្យ​ហូប​បាយ បើ​មិន​បាន​តាម​កំណត់​បង្អត់បាយ តែ​រក​លុយ​បាន​គេ​ឲ្យ​លុយ​ទិញ​កាវ​ហិត​ជា​ប្រចាំ ហើយ​ដើរ​ដេក​តាម​សំយាបផ្ទះ​អ្នកស្រុក​។ លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ប្រុស​.​ស្រី​ជា​ជនជាតិ​វៀតណាម​២​នាក់​នេះ គឺ​ពួក​គេ​បាន​ឲ្យ​ក្មេង​ប្រុស​.​ស្រី​ទាំងនេះ​ដើរ​សុំទាន​ជា​ច្រើន​ខែ​មក​ហើយ ពួកក្មេង​ទាំងនេះ​មាន​ឪពុក​ម្តាយ និង​ក្មេង​កំព្រា​ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ក្រោយ​ពេល​សាកសួរ​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​មណ្ឌល​អប់រំ​កែប្រែ​ភ្នំ​បាក់​ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ