ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ប្រាក់​២០០​ដុល្លារ ស្រស់ស្រីជីវ៉ាហ៊ានធ្វើចោរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើងល្អ​ម្នាក់​បាន​ជំពាក់​ប្រាក់​បុរស​ម្នាក់​ទៀត ដែល​កាលពី​ខ្ចី​ចងការ​ប្រាក់​តែ​ចំនួន​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​អត់​បាន​បង់ការ​ជា​ច្រើន​ខែ​មក​ហើយ​នោះ បាន​ឡើង​ទាំង​ការ​ទាំង​ដើម​ពី​៣០​ម៉ឺន​រៀល​ទៅ​ដល់​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ឲ្យ​នាង​កាន់តែ​គ្មាន​លទ្ធភាព​សងបំណុល​នោះ​ថែម​ទៀត​។ ចំណែក​បុរស​ម្ចាស់បំណុល​បាន​ទារ​ព្រឹក​ទារ​ល្ងាច ហើយដោយ​ស្ត្រី​រូប​នោះ​គ្មាន​ប្រាក់​សង ត្រូវ​បាន​ម្ចាស់បំណុល​ខាងលើ​ដែល​មាន​ប្រើប្រាស់​កាំភ្លើងខ្លី​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជើងល្អ​ម្នាក់​បាន​ជំពាក់​ប្រាក់​បុរស​ម្នាក់​ទៀត ដែល​កាលពី​ខ្ចី​ចងការ​ប្រាក់​តែ​ចំនួន​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​អត់​បាន​បង់ការ​ជា​ច្រើន​ខែ​មក​ហើយ​នោះ បាន​ឡើង​ទាំង​ការ​ទាំង​ដើម​ពី​៣០​ម៉ឺន​រៀល​ទៅ​ដល់​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ឲ្យ​នាង​កាន់តែ​គ្មាន​លទ្ធភាព​សងបំណុល​នោះ​ថែម​ទៀត​។ ចំណែក​បុរស​ម្ចាស់បំណុល​បាន​ទារ​ព្រឹក​ទារ​ល្ងាច ហើយដោយ​ស្ត្រី​រូប​នោះ​គ្មាន​ប្រាក់​សង ត្រូវ​បាន​ម្ចាស់បំណុល​ខាងលើ​ដែល​មាន​ប្រើប្រាស់​កាំភ្លើងខ្លី​ផង​នោះ មិនដឹង​ថា​មាន​សមាសភាព​ជា​អ្វី​នោះ​ទេ បាន​ធ្វើការ​គំរាមកំហែង​រក​បាញ់​សម្លាប់​នាង​ចោល​ជា​ច្រើន​លើក​ច្រើន​សារ​។ មិនតែប៉ុណ្ណោះ​បាន​បង្ខំ​ឲ្យ​នាង​លួច​ម៉ូតូ​១​គ្រឿង​ទៅ​ឲ្យ​ខ្លួន​បើ​មិន​ដូច្នោះ​ទេ គេ​នឹង​បាញ់​សម្លាប់​នាង​ចោល​ភ្លាម​។

ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ម្ចាស់​ប​ណុ​លបាញ់​សម្លាប់ ទើប​ស្ត្រី​ខាងលើ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ដែល​ជា​របស់​កម្មករ​សិប្បកម្ម​កាត់ដេរ​ជាមួយ​គ្នា រួច​បាន​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដើម្បី​យក​ទៅ​ឲ្យ​ម្ចាស់បំណុល​លក់​យក​លុយ​ទូទាត់​គ្នា​។ ប៉ុន្តែ​សកម្មភាព​នោះ​មិន​អាច​លាក់បាំង​ជិត បាន​ឡើយ ក្រោយ​ពេល​បាត់​ម៉ូតូ​ម្ចាស់​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ទើប​នគរបាល​ចុះ​ទៅ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ហើយ​បានដឹង និង​ស្គាល់​ថា​ស្ត្រី​រូប​នេះ​ជា​អ្នក​លួច​ម៉ូតូ ចំណែក​ម្ចាស់​ម៉ូតូ​បាន​តាម​រក​រហូត​ឃើញ​ស្ត្រី​នោះ​កំពុង​នៅ​ក្បែរ​ផ្ទះ​ជួល ក៏​ធ្វើការ​ចាប់ខ្លួន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាត់​ម៉ូតូ​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​សិប្បកម្ម​កាត់ដេរ​មួយ​កន្លែង​យីហោ 《​ស៊ុន អ៊ិ​ន​》 ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង វត្ត​ភ្នៀ​ត​សម្ពលី ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ចំណែកឯ​ស្ត្រី​ជើងល្អ​ម្នាក់​នេះ ឈ្មោះ ឆាំ ឆ​វិ​ន អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មក​រិ​នី ដែល​ទើប​ចូល​ធ្វើការ​នៅ​ក្នុង​សិប្បកម្ម​កាត់ដេរ​មួយ​នោះ រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ និង​ស្នាក់​នៅ​ជិត​វត្ត​ជុំ ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។ ហើយ​ម៉ូតូ​១​គ្រឿង​ដែល​នាង​ធ្វើ​សកម្មភាព​លួច​យក​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GJ-0913 ដែល​មាន​ម្ចាស់​ឈ្មោះ សាន់ ពុទ្ធា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ខាងលើ​នោះ​ដែរ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខ្លួន​បាន​ជិះ​ម៉ូតូ​ខាងលើ ទៅ​ធ្វើការ​ក្នុង​សិប្បកម្ម​កាត់ដេរ​ដូច​សព្វដង ហើយ​នៅ​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេណ​សិប្បកម្ម​នោះ ដោយ​មិន​បាន​ចាក់សោរ​នោះ​ទេ​។

ប៉ុន្តែ​បាន​បិទ​សន្ទះ​សោ​ត្រឹមត្រូវ​ដែរ បន្ទាប់​មក​ខ្លួន​បាន​ចូល​ទៅ​ធ្វើការ​ដោយ​មិន​នឹក​ស្មានថា មាន​ចោរលួច​ម៉ូតូ​នោះ​ទេ​ព្រោះ​អាង​តែ​ទុក​នៅ​ក្នុង​សិប្បកម្ម​កាត់ដេរ ដែល​មាន​របង និង​ទ្វារ​ត្រឹមត្រូវ ព្រមទាំង​មាន​សន្តិសុខ​យាម​ផង​។ លុះ​រហូត​ដល់​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ដដែល​ក្រោយ​ពេល​ឈប់​សម្រាក​ពី​ការងារ ចេញ​ទៅ​ផ្ទះ​ទើប​ដឹង​ថា​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ខ្លួន​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ​។ ខណៈនោះ​នគរបាល​ប៉ុស្ដិ៍​សំរោង​ក្រោម និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ទើប​ដឹង​ថា​ស្ត្រី​ខាងលើ​ជា​អ្នក​លួច លុះដល់​ព្រឹក​ថ្ង​ទី​២១ ខែវិច្ឆិកា​ខ្លួន​តាម​រក​ហើយ​បានឃើញ​ស្ត្រី​នោះ​កំពុង​ស្ថិត​នៅ​ជិត​បន្ទប់​ជួល​មួយ​កន្លែង ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នា​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕
https://youtu.be/fqzjz9n0HlA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ