ឱ ! គ្រឿងញៀ.នអើយ បង្ក្រាបឥតល្ហែ !
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង២ និង២០នាទី រសៀល បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន…
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង២ និង២០នាទី រសៀល បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន…
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង២ និង២០នាទី រសៀល បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយបានឃាត់មុខសញ្ញាបាន១នាក់ នៅចំណុចលើផ្លូវវិស្វកម្មព្រំប្រទល់ខេត្តឧត្តរមានជ័យ (ភ្នំព្រះ)ស្ថិតក្នុង ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ឈួត ថា អធិការរង ទទួលផ្នែកប្រឆាំងការជួញដូរគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ តន ទូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍ ម្សៅពណ៌សក្រាម ចំនួន៣កូនថង់តូច និងទូរស័ព្ទដៃ១គ្រឿង។
]លោកអធិការរងបានបញ្ជាក់ថា៖ ក្រោយពីធ្វើការបង្ក្រាបចាប់ឃាត់ឈ្មោះ តន ទូ និងសាកសួរចម្លើយគេបានសារភាពខ្លួនបានទិញពីឈ្មោះ ចិត្រ នៅភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង២និង២០នាទីរសៀល កម្លាំងនគរបាលជំនាញស្រុក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការជំនាញ និងឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ នៅត្រង់ចំណុច គោកចម្ការមួយរយ ខាងកើតឆៀងត្បូងភូមិក្តិបថ្ម ចម្ងាយ២គីទ្បូម៉ែត្រ ដែលមានឈ្មោះ ម៉ាង សារឹន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការដកហូតថ្នាំគ្រាប់ប្រភេទយ៉ាម៉ាពណ៌ផ្កាឈូក ចំនួន១១៧ គ្រាប់ថ្នាំពណ៌សរថ្លា ចំនួន២ជី និង៤ថង់តូច ទូរសព្ទ័១គ្រឿងថែមទៀត។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរៀបចំតាមនីតិវិធីបន្ត៕
https://youtu.be/PlUmS9V_ZL4
ចែករំលែកព័តមាននេះ