ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែ​ន ត្រៀម​ប្រកាស​លក់​គេហដ្ឋាន​ក្នុង​គម្រោង​ថ្មី​លើ​ផ្លូវ​២៧១

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ប្រកាស​លក់​គេហដ្ឋាន​ថ្មី ក្នុង​គំរោង THE LANDMARK…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ប្រកាស​លក់​គេហដ្ឋាន​ថ្មី ក្នុង​គំរោង THE LANDMARK 271 ដោយ​បញ្ចុះតម្លៃ​រហូត​ដល់ ៨% នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​។

គម្រោង THE LANDMARK 271 ជា​គម្រោង​ដ៏​ធំ​របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ស្ថិត​លើ​ផ្ទៃដី​ជិត ៤៣​ហិច​តា នៅ​កែង​ផ្លូវ​២៧១ និង​៣៧១ ដែល​ជា​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​។

នេះ គឺជា​ដំណាក់កាល​ទី​១ នៃ​ការ​បើក​លក់ ដោយ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន គ្រោង​នឹង​ប្រកាស​លក់​គេហដ្ឋាន​ចំនួន​បួន​ប្រភេទ ដែល​រួម​មាន វីឡា​ឃ្វី​ន វីឡា​ឃ្វី​ន​A ហូ​ម អ​ហ្វ​ហ្វី​ស និង​វីឡា​ភ្លោះ​។

ក្រៅពី​គេហដ្ឋាន គំរោង THE LANDMARK 271 ក៏​នឹង​មាន​ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ផង​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុន ជីប ម៉ុង លែ​ន អគារ​លេខ​១៣៧ មហាវិថី​ម៉ៅ​សេ​ទុង ខណ្ឌចំការមន ឬ​ការិយាល័យ​លក់​នៅ​គ​គំរោង ដឹ ផាក លែ​ន ៥៩៨ ស្ថិត​លើ​ផ្លូវ​៥៩៨ ឬ​លេខ​ទូរស័ព្ទ ៖ 061 997 888 ឬ 071 8997 888៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ