ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​សោះ ហ៊ាន​ដល់​ម្ល៉ឹង​ហើយ ថែម​ទាំង​សាក​ពេញ​ខ្លួនទៀត (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ច្ច​ប៉ុស្តិ៍​ដង្កោ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល តែងតែ​អុកឡុក​តាម​សាលារៀន និង​វាយ​លើ​សិស្ស​ជា​បន្តបន្ទាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ច្ច​ប៉ុស្តិ៍​ដង្កោ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ដែល តែងតែ​អុកឡុក​តាម​សាលារៀន និង​វាយ​លើ​សិស្ស​ជា​បន្តបន្ទាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​ក្មេង​ទំនើង​ទាំងនេះ បម្រុង​អុកឡុក​ក្នុង​សាលា​បឋម​សិក្សា​ដង្កោ ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំងនោះ ១-​ឈ្មោះ ឆាយ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ទួល​អំពិល ស្នាក់​នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ២-​ឈ្មោះ ស៊ូ មិន​ឡុ​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ សិស្ស​អនុ​វិទ្យាល័យ​ដង្កោ ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៣-​ឈ្មោះ សាម ប្រុស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឈប់​សិក្សា ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​ប៉ុស្តិ៍​ដង្កោ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព អុកឡុក​សាលា​ខាងលើ និង​បង្ករឿង​វាយតប់​សិស្ស​ជា​បន្តបន្ទាប់ ហើយ​គេចខ្លួន​រួច​រហូត ដោយសារ​តែ​បែប​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​ដទៃ​ៗ​ទៀត មានការ​ភ័យ​ខ្លាច​មិន​ហ៊ាន​សម្លឹង​មើល​មុខ​ពួក​គេ​ឡើយ​។ ដោយឡែក​នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​នោះ គឺ​ពួក​គេ​ប្រុង​បង្ករឿង​ទំនាស់​ទៀត ទើប​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ដង្កោ ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​កាន់​ប៉ុស្ដិ៍ ហើយ​នៅ​ពេល​ឲ្យ​ពួក​គេ​ដោះ​អាវ​ចេញ​ឃើញ​មាន​ចាក់​សាក់​ជា​រូប​មនុស្ស និង​រូប​ផ្សេង​ៗ​ទៀត​នៅ​លើ​ដៃ និង​ខ្លួន​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្មេង​ទំនើង​ទាំងនោះ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ប៉ុន្តែ​មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ គឺ​ត្រឹម​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ពួក​គេ​ដើរ​ផ្លូវ​ល្អ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ដើរ​អុកឡុក​សាលា និង​វាយ​សិស្ស​តទៅ​ទៀត ប្រសិនបើ​ថ្ងៃក្រោយ​មិន​ព្រម​ឈប់ និង​ត្រូវ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ លុះ​ក្រោយ​ពី​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច កម្លាំង​បាន​ហៅ​ឲ្យ​អាណា​ព្យាបាល​ទៅ​ធានា​នាំ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ